ចិន៖ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ អ្នកសម្អាតមួយរូប ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ជាមួយស្នាមឈាមជោកជាំពេញក្បាល បន្ទាប់ពីបានធ្វើឲ្យអ្នកពាក់ស្បែកជើងថ្លៃមួយរូប អាក់អន់ស្រពោនចិត្ត។

អ្នកសម្អាតមួយរូប ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាមួយស្នាមឈាមជោគជាំពេញក្បាល

យោងទៅតាមគេហទំព័រក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយកន្លែង នៅក្នុងទីក្រុង Sanya ខេត្ត Hainan ប្រទេសចិន ដែលនៅពេលកើតហេតុនោះ មានអ្នកមីងជាអ្នកសម្អាតម្នាក់ បានធ្វើឲ្យខ្ទាតទឹកទៅលើស្បែកជើងរបស់ស្ត្រីម្នាក់ទៀត។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយកន្លែង នៅក្នុងទីក្រុង Sanya ខេត្ត Hainan

ប៉ុន្តែអ្នកមីងជាអ្នកសម្អាតនោះ ក៏បានសុំទោស និងពន្យល់ថាគាត់មិនបានចាប់អារម្មណ៍ ថាកំពុងមានមនុស្សនៅទីនោះ។ ស្រាប់តែស្រ្តីជាម្ចាស់ស្បែកជើង ផ្ទុះកំហឹងកាន់តែខ្លាំងឡើង ហើយក៏ស្តីបន្ទោស និងវាយទៅអ្នកសម្អាត ព្រមទាំងពោលពាក្យមាក់ងាយថា ស្បែកជើងនោះមានតម្លៃថ្លៃខ្លាំង ដល់ថ្នាក់អ្នកសម្អាតនេះគ្មានលទ្ធភាពទិញ ថែមទៀតផង។

ជនដៃដល់ត្រូវបានប៉ូលិសចាប់ខ្លួន

យ៉ាងណាមិញ តាមរយៈវីដេអូខាងក្រោមនេះ បានបង្ហាញឲ្យឃើញស្នាមឈាម ដែលហូរជោកជាំនៅលើក្បាល និងសម្លៀកបំពាក់របស់ស្រ្តីចំណាស់ ជាអ្នកសម្អាត រីឯជនដៃដល់ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។ 

ទោះជាយ៉ាងណា មិនមានរូបភាព ឬវីដេអូឃ្លីបណាមួយ ដែលបង្ហាញពីទ្រង់ទ្រាយរបស់ស្បែកជើងតម្លៃថ្លៃនោះឡើយ។

បុគ្គលិកសម្អាតនោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយប៉ូលិសក៏កំពុងតែបន្តស៊ើបអង្កេតលើករណីដែរ។

ហេតុការណ៍នេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម Weibo ម្នាក់បញ្ចេញមតិថា៖

“ពាក់ស្បែកជើងថ្លៃ មិនអាចបិទបាំងបេះដូង ដ៏កខ្វក់របស់អ្នកបានទេ” ៕

សម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាដែរ ចំពោះហេតុការណ៍នេះ? សូមទស្សនាវីដេអូ និងបញ្ចេញមតិនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]