បូកគោ-កំពត៖ អ្នកដែលបានឡើងទៅទស្សនាកម្សាន្តលើកំពូលភ្នំបូកគោ ប្រាកដជាបានឃើញ និងស្គាល់ហើយ នូវសំណង់សណ្ឋាគារ និងកាស៊ីណូសម័យអាណានិគមនិយមបារាំង រហូតដល់សង្គមរាស្ត្រនិយម ដែលមានភាពល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្ត។ អគារមួយនេះ ត្រូវបានគេបោះបង់ច្រើនសត្សវត្សមកហើយ ដោយមិនត្រូវបានប៉ះពាល់ ឬកែច្នៃនោះឡើយ រហូតមានពាក្យចចាមអារ៉ាមថាវាគឺជាអគារខ្មោចទៀតផង។ ប៉ុន្តែពាក្យចចាមអារ៉ាមមួយនេះ ប្រាកដជាបានរសាត់បាត់ពីអារម្មណ៍ប្រជាពលរដ្ឋបន្ទាប់ពីគម្រោងសាងសង់ដ៏ធំមួយនឹងបានលេចឡើងជាថ្មីលើអគារសំណង់ចាស់មួយនេះ។
តាមឱ្យដឹងពីអ្នកគ្រប់គ្រងសណ្ឋាគារ ឡឺបូកគោ ផាឡេសមួយនេះ បានឱ្យដឹងថា គម្រោងកែលម្អ និងជួសជុលអគារនេះធ្វើឡើងដោយក្រុមហ៊ុន Sokha Hotels & Resort ដោយរក្សាទុកលក្ខណៈពិសេសនៃតួអគារ និងរចនាប័ទ្មសម័យអនានិគម ហើយថែមថយបន្ថែមនូវសំភារៈទំនើបៗនាំចូលពីបរទេសតែប៉ុណ្ណោះ។ ការកែលម្អនឹងត្រូវបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗនេះ អាចនឹងបើកដំណើរការនៅដើមឆ្នាំ ២០១៨ នេះហើយ។
គួរឱ្យដឹងថា សណ្ឋាការនេះ នឹងក្លាយជាសណ្ឋាគារលំដាប់ប្រណីត ដែលមានទេសភាពស្រស់ស្អាត ទស្សនាបឹងដ៏ស្រស់ស្អាតលើភ្នំ រួមទាំងទឹកជ្រោះ ពពកវិល និងចាលស្រៃ១០០ដ៏អស្ចារ្យផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]