វេណេស៊ុយអេឡា៖ រូបិយប័ណ្ណ Bolivar របស់ប្រទេសវេណេស៊ុយអេឡា បានធ្លាក់ថ្លៃយ៉ាងខ្លាំង បន្ទាប់ពីប្រទេសនេះ បានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច និងនយោបាយ ដែលអូសបន្លាយ តាំងពីឆ្នាំ ២០១២ បន្តមកទល់សព្វថ្ងៃ។
បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រដាសប្រាក់ Bolivar ជាញឹកញយ ត្រូវបានគេប្រទះឃើញ រាយប៉ាយនៅតាមដងផ្លូវ។ ជាមួយនឹងអតិផរណាខ្ពស់ (ធ្លាក់ថ្លៃ) ក្រដាសប្រាក់នេះ ក៏ត្រូវបានមនុស្សមួយចំនួន យកទៅបត់ធ្វើជារូប ក៏ដូចជាវត្ថុអនុស្សាវរីយ៍ផងដែរ។
ជាក់ស្តែង លោក Wilmer Rojas វ័យ ២៥ ឆ្នាំ ដែលពលរដ្ឋម្នាក់ បានច្នៃក្រដាសប្រាក់ Bolivar ចេញជា កាបូបយួរដៃ កូនកាបូបដាក់លុយ កន្ត្រក និងមួកជាដើម ។
![](https://s6.kh1.co/25/259caa4d977aa53d7d07920b3c0841898ef1dff9.jpg)
![](https://s4.kh1.co/66/6681e017698d6d204a6ab574c7d36fb2eef38356.jpg)
គាត់បានឲ្យដឹងយ៉ាងដូច្នេះថា៖
«របស់ទាំងនេះ (ក្រដាសប្រាក់) យកទៅទិញអីលែងកើតហើយ។ ដូច្នេះ យ៉ាងហោចណាស់ ខ្ញុំធ្វើវាឲ្យមានប្រយោជន៍ (បត់រូប) ជាជាងយកវាទៅបោះចោល»។
គាត់បន្តថា ឥឡូវនេះក្រដាសប្រាក់ Bolivar សូម្បីតែ ១០ សន្លឹក យកទៅទិញស្ករគ្រាប់មួយគ្រាប់ ក៏មិនបានផង។
ដូចគ្នានេះដែរ លោក Jose Leon ដែលជាវិចិត្រករគំនូរម្នាក់ កំពុងប្រកបរបរគូររូបគំនូរលើក្រដាសប្រាក់ Bolivar ដើម្បីយកទៅលក់ឲ្យភ្ញៀវទេសចរជាវត្ថុអនុស្សាវរីយ៍។ដោយក្នុងរូបគំនូរមួយសន្លឹក លោកអាចទទួលបានកម្រៃ ២០ ដុល្លារអាមេរិកឯណោះ។
![](https://s5.kh1.co/ae/ae8f6aeb9e2b84ce78aa3d8090c46c40c9f939b8.jpg)
![](https://s5.kh1.co/db/db073887072751a57f54d9369286d944c30fc29a.jpg)
![](https://s5.kh1.co/a9/a9d707deb3d4a00378f9eafca038fecef24ff902.jpg)
គួរបញ្ជាក់ថា ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន បានជម្រុញឲ្យពលរដ្ឋវេណេស៊ុយអេឡាជាច្រើន បានសម្រេចចិត្តធ្វើការចំណាកស្រុក ដើម្បីគេចពីវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលប្រទេសកូឡុំប៊ី បានបញ្ជូនកម្លាំងទាហានជាច្រើន ទៅកាន់តំបន់ព្រំដែនកូឡុំប៊ី-វេណេស៊ុយអេឡា ដើម្បីគ្រប់គ្រងលំហូរចូល នៃជនចំណាកស្រុកទាំងនោះ។
![](https://s6.kh1.co/80/80a0381538e21c477d7b621e4f26cc0004b85b92.jpg)
គួរឲ្យដឹងថា ជនចំណាកស្រុកវេណេស៊ុយអេឡាមានចំនួនច្រើនជាង កន្លះលាននាក់ហើយ បានហូរចូលដែនដីប្រទេសកូឡុំប៊ី កាលពីឆ្នាំ ២០១៧ ឆ្នាំកន្លងទៅនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]