ថៃ៖ ការតុបតែងខ្លួនគឺជារឿងសំខាន់ ទាំងសម្រស់ផ្ទៃមុខ ការលេងស្ទីលម៉ូតសម្លៀកបំពាក់ទៅតាមសម័យទំនើប គ្រឿងអលង្ការលម្អនៅលើខ្លួនជាដើម។
ជាពិសេសនោះគឺ ការតុបតែងម៉ូតសក់ ក៏រឹតតែជារឿងដ៏ចាំបាច់មួយ ដែលមិនអាចខ្វះបានឡើយសម្រាប់នារីៗ ក៏ដូចជាបុរសៗផងដែរ។
ជាក់ស្តែង តារាសម្តែងប្រុសល្បីៗរបស់ថៃទាំងនេះ និយមតែងតែលេងស្ទីលម៉ូតសក់ប្លែកៗ និងទាន់សម័យនិយម ទៅតាមកម្មវិធីផ្សេងៗ ដែលខ្លួនបានទៅចូលរួម។
ហើយមួយម៉ូតៗក៏មានភាពសាកសម និងជួយលើកសម្រស់ផ្ទៃមុខរបស់ពួកគេបានមួយកម្រិតថែមទៀត ដូចជាពេលនេះការលេងម៉ូតសក់បែបពុះកណ្តាល ហើយធ្វើសក់ជជុះៗបែកៗពីគ្នា តាមបែបស្ទីលកូរ៉េបែបនេះ រឹតតែធ្វើឱ្យពួកគេមានសម្រស់ស្រស់សង្ហាតែរៀងៗខ្លួន។
ហើយម៉ូតសក់តាមបែបកូរ៉េដូច្នេះ ក៏ជួយធ្វើឱ្យតារាប្រុសល្បីៗទាំងនេះ ឡើងសង្ហាៗ ខុសប្លែកពីម៉ូតសក់ដទៃ។
ទន្ទឹមនឹងនេះ វាក៏ជួយឱ្យពួកគេមើលទៅក្មេងជាងវ័យ ទោះបច្ចុប្បន្នមានអាយុច្រើនបន្តិចក្តី និងមានភាពទាន់សម័យយុវវ័យទំនើបទៀតផង ពេលដើរចេញទៅខាងក្រៅម្តងៗ៕
តោះចង់ដឹងថា ពេលធ្វើសក់ម៉ូតកូរ៉េមួយនេះហើយ តើតារាប្រុសរូបណាដែលសង្ហាជាងគេនោះ? មកទស្សនាកម្រងរូបភាពខាងក្រោមនេះជាមួយគ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]