កាលពីថ្ងៃអាទិត្យទី 18 ខែកុម្ភៈ សាកលវិទ្យាល័យ លីមកុកវីង បានបង្ហាញខ្លួនជាលើកទី 3 នៅក្នុងកម្មវិធីបង្ហាញម៉ូត London Fashion Week ហើយក៏ជាសាកលវិទ្យាល័យអាស៊ីនិងអាហ្វ្រិកតែមួយគត់ ដែលត្រូវបានអញ្ជើញឱ្យបង្ហាញខ្លួននៅលើវេទិកាដ៏មានកិត្យានុភាពនេះ។
ព័ត៌មានលើ អ៊ីនធឺណិត ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវត្តមានរបស់ ព្រះម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី 2 ក្នុងការចូលរួមលើកដំបូងរបស់ព្រះម្ចាស់ក្សត្រី នឹងទស្សនាវដ្តីម៉ូដ Anna Wintour របស់ Vogue នៅ ក្នុងសាលមហោស្រពដ៏ល្អអស្ចារ្យរបស់សាល Freemason ដែលឋិតនៅចំ ចំនុចកណ្តាលនៃ Covent Garden ។
ការប្រើប្រាស់ម៉ូតបុរាណ ក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពប្រធានបទសម្រាប់កម្មវិធីប្រចាំឆ្នាំនេះគឺ "Date Night" ដែលជាប្រធានបទសំដៅទៅលើ ស្នេហាទាន់សម័យ រវាងគូស្នេហាដែលនៅឆ្ថាយពីគ្នា។ និសិ្សតខាងឌីសាញ បានបង្កើតម៉ូតជាស្រមោល ទាក់ទងទៅនឹងម៉ូតពីជំនាន់ដើម ដែលមានប្រភព ពី ប្រទេស បូណេអូ ម៉ាឡេស៊ីឥណ្ឌូណេស៊ី ចិន កម្ពុជា ថៃ អ៊ីរ៉ង់ ប៊ូតស្វាណា សៀរ៉ាឡេអូន និងស្វាហ្ស៊ីឡិន។
Dato 'Tiffanee Marie Lim ប្រធានផ្នែកច្នៃប្រឌិត និងជាអនុប្រធានសាកលវិទ្យាធិការនៃការច្នៃប្រឌិតរួមទាំងការ អភិវឌ្ឍទេពកោសល្យ បានមានប្រសាសន៍ថា៖
«សាកលវិទ្យាល័យ លីមកុកវីង គឺជាបណ្តាញនៃទេពកោសល្យដែលមានលក្ខណះពិសេសប្លែកពីគេ។ យើងមិនដែលខ្លាចក្នុង បញ្ចេញមតិក្នុងការរស់នៅ និង ការផ្លាស់ប្តូររបស់យើង។ នេះជាហេតុដែលធ្វើអោយយើងមានការសហការណ៏ដ៏ជិតស្និទ្ធដើម្បីសំរេច ការងារនេះរួមគ្នា។» «ការលាក់កំបាំងនៃភាពជោគជ័យ ក្រោមការអភិវឌ្ឍ ពេលខ្លះជាការស្រមើលស្រមៃឃ្ពស់បំផុត។ យើងចូលចិត្តស្វែងយល់ពីមនុស្សដ៏វិសេសវិសាលទាំងនេះនៅក្នុងទីក្រុងពិសេសៗដូចជាទីក្រុង Jogjakarta អង្គរ ហ្គបូរ៉ូណុន បន្ទាប់មកយើងសួរខ្លួនឯងហើយស្រមៃថាយើងកំពុងធ្វើដំណើរទៅកាន់ Royal Albert Hall ឬ ធ្វើដំណើរចេញទៅ lobster spaghetti ជាមួយក្ដីស្រឡាញ់នៃជីវិតរបស់យើង ... »
ការចូលរួមក្នុងកម្មវិធីអន្ដរជាតិផ្សេងៗ ក្លាយទៅជាទំលាប់មួយ សម្រាប់និស្សិតផ្នែកឌីសាញម៉ូដ ឌីសាញសំលេង និង និសិត្សផ្នែករៀបចំព្រឹត្តិការណ៍ របស់សាកលវិទ្យាល័យ លីមកុកវីង។ យើងបានបង្កើន Limkokwing Fashion Club សម្រាប់ផ្តល់ជាឱកាស និស្សិតត្រូវបានផ្តល់ ដើម្បីពង្រីកគំនិតក្នុងការបង្កើតនៅអ្វីដែលថ្មីសំរាប់សកលលោក។
សហគ្រិនភាពក្នុងវិស័យអប់រំ
បរិយាកាសប្រកបទៅដោយវប្បធម៌ចំរុះដ៏អស្ចារ្យនៅក្នុងសាលាត្រូវបានរចនាឡើង ជាអត្ថប្រយោជន៍មួយដើម្បីផ្តល់នូវគំនិតឆ្នៃប្រឌិតដល់និស្សិតគ្រប់រូប។ តាមរយះប្រព័ន្ធអេកូ ប្រកបដោយវប្បធម៌ចំរុះសម្បូរបែប បានបង្កើតនៅការលើកទឹកចិត្តនិស្សិតដើម្បីបង្កើត ទេពកោសល្យល្អៗ រួមទាំងនាំមកនូវគំនិតដ៏ល្អៗជាច្រើនទៀត។
ការបណ្តុះបណ្តាលជំនាញទាំងអស់នេះកើតឡើងដោយសារមានការជំរុញពី Tan Sri Dr Limkokwing ជាប្រធានស្ថាបនិកនៃសាកលវិទ្យាល័យ លីមកុកវីង។ សាកលវិទ្យាល័យ លីមកុកវីង បានផ្តល់នូវកម្មវិធីថ្មីៗ ដើម្បីជាបទពិសោធន៍ដល់និស្សិតគ្រប់រូបស្វែងយល់ពីសង្គម។
ប្រធានស្ថាបនិកនៃសាកលវិទ្យាល័យ លីមកុកវីង បានមានប្រសាសន៍របស់ថា៖
«និស្សិតរបស់យើងតែងតែទទួលបានចំណេះដឹងខ្ពស់និងជំនាញដ៏ល្អ ដែលជាឧបករណ៍មួយសំរាប់ពួកគេយកទៅអនុវត្តដោយខ្លួនឯងនៅពេលអនាគត»។
ព្រឹត្តិការណ៍នេះត្រូវបានសហការជាមួយ Toni & Guy, label m, Kryolan Make Up និងទទួលបានការគាំទ្រពី Brand Botswana និង ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរដ្ឋម៉ាល់ឌីវ។
អស់រយៈពេលជាងមួយទសវត្សមកហើយសាកលវិទ្យាល័យ Limkokwing បានបង្ហាញខ្លួនក្នុងកម្មវីធីថ្នាក់ពិភពលោកនៅទីក្រុងប៉ារីស អូសាកា ឆេនឌូ ហ្សាកាតាសិង្ហបុរី កម្ពុជា ប៊ូតស្វាណា និងនៅជុំវិញប្រទេសម៉ាឡេស៊ី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]