ខេត្តមណ្ឌលគិរី ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្ស​​​១០​នាក់រួម​ទាំងមាន់​អា​គក​ជា​ច្រើន​ក្បាល ត្រូវ​​កម្លាំង​នគរបាល​ព្រហ្ម​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន ចុះ​បង្ក្រាប​​បាន ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៩ មីនា ស្ថិតនៅ​ឃុំ​ក្រង់​កេះ ស្រុក​ពេ​ជ្រា​ដា ។

លោក​​ស៊ុម សោ​ភ័​ណ្ឌ នាយក​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តម​សេនី​យ៍​ត្រី ឡោ សុខា ស្នងការ​ខេត្ត និង​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារ​អម​សាលា​ដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់ទី​តាំង​ដែល​បាន​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​ខុស​ច្បាប់​​​​មួយ​កន្លែង ស្ថិតត្រង់ចំណុច​​អូរ​តេ ក្នុង​ភូមិ​ពូ​រ៉ា​ប៉ែ​ត ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ។ ​នៅ​ពេល​ចុះ​ទៅ​ដល់​ភ្លាម​ៗ ​សមត្ថកិច្ចបាន​ចាប់​ឃាត់​មនុស្ស​ចំនួន​១០​នាក់ ម៉ូតូ​ចំនួន​១១​គ្រឿង មាន់​ចំនួន​៥​ក្បាល និង​ទ្រុង​ចំនួន​១០ ។

ទី​តាំង​ដែល​បាន​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​ខុស​ច្បាប់​​​​

លោក​​ឧត្តម​សេនី​យ៍​​ត្រី សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត​​ឱ្យ​​ដឹង​ថា យោង​តាម​បញ្ជា​របស់​លោក​ព្រះ​រាជ​អាជ្ញារង សមត្ថកិច្ច​បាន​ដោះ​លែង​មនុស្ស​ចំនួន​​៩​នាក់ ឱ្យ​​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​សមត្ថកិច្ច​អប់រំ​ និង​​ឱ្យ​ធ្វើ​កិច្ចសន្យា​​បញ្ឈប់​ការ​លែង​ល្បែងស៊ីសង​បន្ត​ទៀត​ ។ ​ដោយឡែក​ ឈ្មោះ ផុង ប្រុស អាយុ​៤៤​ឆ្នាំ ដែល​ជា​ម្ចាស់​ទីតាំង​បើក​លេងល្បែង​ជល់​​មាន់ ត្រូវ​​​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​​ច្បាប់​ ៕

ទី​តាំង​ដែល​បាន​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​ខុស​ច្បាប់​​​​
ទី​តាំង​ដែល​បាន​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​ខុស​ច្បាប់​​​​
ទី​តាំង​ដែល​បាន​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​ខុស​ច្បាប់​​​​
ទី​តាំង​ដែល​បាន​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​ខុស​ច្បាប់​​​​
ទី​តាំង​ដែល​បាន​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​ខុស​ច្បាប់​​​​
ទី​តាំង​ដែល​បាន​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​ខុស​ច្បាប់​​​​
ទី​តាំង​ដែល​បាន​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​ខុស​ច្បាប់​​​​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]