ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិនា ២០១៨ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខនៅកម្ពុជា បានដាក់ដំណើការនូវសេវាថ្មី មានឈ្មោះថា ”ស្មាតអ៊ែតហូម” (Smart@Home) ដែលជាសេវាអ៊ីនធឺណិតតាមផ្ទះ ដែលមានល្បឿនលឿនបំផុត ដើម្បីបំពេញតម្រូវការបន្ថែមជូនដល់អ្នកប្រើប្រាស់អ៊ិនធឺណិតដែលបានកំពុងតែកើនឡើងជាលំដាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

Smart បាននាំមកនូវសេវាកម្ម WiFi សម្រាប់គេហដ្ឋាន

សេវាកម្មនេះគឺពិតជាសាមញ្ញ និងងាយស្រួលបំផុត ដោយគ្រាន់តែតំឡើងឧបករណ៍រ៉ោតទ័រគ្មានខ្សែមួយប៉ុណ្ណោះនៅតាមគេហដ្ឋានរបស់ខ្លួន អតិថិជននឹងអាចរីករាយជាមួយនឹងសេវា WiFi ល្បឿនលឿន នឹងគួរអោយទុកចិត្តបំផុត។ លើសពីនោះទៀត អតិថិជនអាចភ្ជាប់ការប្រើប្រាស់រហូតដល់១០ ឧបករណ៍ក្នុងពេលតែមួយ។

លោក ថូម៉ាស់ ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ 

“បន្ថែមលើភាពជាអ្នកនាំមុខគេផ្នែកទិន្និន័យចល័តរបស់យើងខ្ញុំ Smart@Home គឺជាសេវាកម្មដ៏ពិសេសមួយទៀតដែលយើងខ្ញុំចង់ចែករំលែកទៅដល់ប្រជាជនកម្ពុជាទាំងអស់ ពោលគឺអតិថិជន នៅតាមគេហដ្ឋាន ឬនៅខាងក្នុងអគារនានា អាចទទួលបាននូវបទពិសោធន៍និងអត្ថន័យដ៏ពិតប្រាកដនៃសេវា WiFi ដែលមានល្បឿនលឿន ងាយស្រួលប្រើប្រាស់និងមានតម្លៃសមរម្យបំផុត។ សេវា Smart@Home ផ្តល់សេវាអ៊ិនធឺណិតប្រកបដោយភាពបត់បែន និងតម្លៃសមរម្យ ដោយមិនតម្រូវឱ្យមានកិច្ចសន្យាប្រើប្រាស់ដែលមានពេលកំណត់នោះទេ។ គម្រោងនៃការបង់ប្រាក់ប្រចាំខែមាន បីប្រភេទ ចាប់ពីតម្លៃ១២ដុល្លា ហើយក្នុងនោះមានគម្រោង (Premium) អាចនាំមកសេវាអ៊ិនធឺណិតដែលមានល្បឿនលឿនរហូតដល់ទៅ១០Mbps។
Smart បាននាំមកនូវសេវាកម្ម WiFi សម្រាប់គេហដ្ឋាន

លោក ស្ទីភែន អ៊ូដូវីឈីក ដែលជានាយកប្រត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖

“អតិថិជនដែលបានជាវសេវានេះ គឺអាចរីករាយជាមួយនឹងកម្មវិធីកំសាន្តដ៏ពិសេសៗរាប់ពាន់កម្មវិធី ដែលមាននៅលើ iflix និង JaikonTV ដោយសេរី។សម្រាប់អតិថិជនបង់ប្រាក់ជាមុន(prepaid) របស់ក្រុមហ៊ុន Smart ដែលបានជាវសេវាកម្ម Smart@Home នេះ នឹងទទួលបាននូវ ទិន្នន័យប្រចាំខែចំនួន1GB ដោយឥតគិតថ្លៃ ព្រមទាំងក្លាយជាសមាជិក SmartVIP ដែលផ្តល់ការបញ្ចុះតម្លៃ និងសិទ្ធិពិសេសជាច្រើនសន្ធឹកសន្ធាប់។
Smart បាននាំមកនូវសេវាកម្ម WiFi សម្រាប់គេហដ្ឋាន

អតិថិជនរបស់ Smart@Home អាចធ្វើកាផ្លាស់ប្តូរគំរោងប្រចាំខែ និងបង់សេវាកម្មប្រចាំខែបានដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី SmartNas។ មិនថាការស្នើសុំដឹកជញ្ជូនឧបករណ៍រ៉ោតទ័របញ្ចូលទឹកប្រាក់ ឬគ្រប់គ្រងគណនីនោះទេ គ្រប់យ៉ាងសុទ្ធតែអាចធ្វើទៅបានយ៉ាងរលូនតាមរយៈកម្មវិធី SmartNas ដែលមាននៅក្នុងទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់។

គិតត្រឹមបច្ចុប្បន្ន សេវានេះអាចប្រើប្រាស់បានក្នុងតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ហើយក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងត្រូវពង្រីកទៅកាន់តំបន់ផ្សេងៗទៀតរួមមាន៖ ខេត្ត កណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ក្រុងប៉ោយប៉ែត និងក្រុងស៊ីសុផុន។

អតិថិជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះបានតាមរយៈកម្មវិធី SmartNas ទៅកាន់Smart Shop ណាមួយក៏បាន ឬ តាមរយៈទូរ និងតុកតុក Smart@Home ដែលស្ថិតនៅកន្លែងរស់នៅរបស់អ្នក។ 

ចុះឈ្មោះឥឡូវនេះដើម្បីរីករាយជាមួយនឹងការផ្តល់ជូនដំបូងដែលមានសុពលភាពរហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ និងដើម្បីជ្រាបកាន់តែច្បាស់មុនគេតែម្តង ថាតើហេតុអ្វីបានជាសេវា Smart@Home ត្រូវបានរចនាឡើងដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សេវាអ៊ិនធឺណិតតាមគេហដ្ឋាននៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវា Smart@Home និងព័ត៌មានថ្មីៗអំពីក្រុមហ៊ុនSmart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈអាស័យដ្ឋាន http://www.facebook.com/SmartAxiata ឬគេហទំព័រ http://www.smart.com.kh ៕ 

Smart បាននាំមកនូវសេវាកម្ម WiFi សម្រាប់គេហដ្ឋាន
Smart បាននាំមកនូវសេវាកម្ម WiFi សម្រាប់គេហដ្ឋាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]