រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​កូន​មួយម្នាក់​រស់នៅ​ជាមួយ​បុរស​ម្នាក់​ជា​ប្តី​ប្រពន្ធ​ជិត​៦​ឆ្នាំ​មក​ហើយ ត្រូវ​ប្តី​វាយ​ធ្វើបាប​រាល់ថ្ងៃ រហូត​ទ្រាំ​លែង​បាន​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​ប្តី តែ​បាន​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្ដា​យ​ផ្លូវ​១១០​កែង​ផ្លូវ​១៣ នៅ​ចំណុច​ម្តុំ​ផ្សារ​ចាស់ ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ស្ត្រីដែលត្រូវប្តីធ្វើបាប

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ ស​.​ទ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​ឃុំ​ផ្សារ​ប្រសូត ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​កូនស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ។ ក្រោយមក​គាត់​បាន​ស្គាល់ឈ្មោះ ពិសិដ្ឋ បាន​រួមរស់​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ជិត​៦​ឆ្នាំ​មក​ហើយ តាំងពី​រស់នៅ​ជាមួយ​គ្នា​មក ប្តី​គាត់​ឲ្យ​តែ​ផឹកស៊ី​ស្រវឹង​តែងតែ​វាយ​ធ្វើបាប​រូប​គាត់​ជាប់​ជា​ប្រចាំ ។

ស្ត្រីដែលត្រូវប្តីធ្វើបាប

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កន្លង​មកនេះ​គាត់​បាន​ទិញ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ឲ្យ​ប្តី​រត់​នឹង​គេ គ្រាន់​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព បែរជា​លោក​ប្តី​នៅ​ផឹកស៊ី​វាយ​ធ្វើបាប​គាត់​មិន​ស្វាង រហូត​គាត់​ចង់​ឈប់​នៅ​ជាមួយ ។ នៅ​យប់​កើតហេតុ ពេល​ដែល​បុរស​ជា​ប្តី​ផឹកស៊ី​ស្រវឹង​បាន​រករឿង​ឈ្លោះប្រកែក ហើយ​វាយ​រូប​គាត់​ចាប់​ក្បាល​បោក​ផ្ទប់​ទៅ​នឹង​ជញ្ជាំង បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេល​ខ្លួន​ផ្អើល​ពេញ​តែ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ ដើម្បី​ចាប់​ជន​បង្ក ប៉ុន្តែ​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​វត្ត​ភ្នំ​ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​យក​មក​ផ្ត​ន្តា​ទោស​តាម​ច្បាប់ ៕

ទីកន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]