ភ្នំពេញ៖ កាលពីយប់មិញនេះ ផលិតកម្មថោន បានបញ្ចេញនូវស្នាដៃបទចម្រៀង លំនាំបទមរតកដើមរបស់ខ្លួន ដែលត្រូវបានផលិតឡើងវិញ គឺបទ «ផ្សារកាប់គោ» បកស្រាយដោយតារាកំប្លែងអ្នកនាង កាតុ។
ដោយនៅក្នុងនោះផងដែរ គេឃើញអ្នកនាង កាតុ និងតារាដែលបានចូលរួមសម្តែងទាំងអស់ក្នុងបទចម្រៀងមួយបទនេះ គឺសុទ្ធតែបានស្លៀកសម្លៀកបំពាក់ តុបតែងខ្លួននាសម័យកាល ទសវត្សឆ្នាំ៩០ យ៉ាងស្រស់ស្អាត។
ជាក់ស្តែង វីដេអូចម្រៀងបទ «ផ្សារកាប់គោ» របស់អ្នកនាង កាតុ ដែលទើបតែបានចេញនេះ ហាក់ប្រៀបបីដូចជា បាននាំអារម្មណ៍អ្នកគាំទ្រជាច្រើន ឱ្យវិលត្រលប់ទៅកាន់អតីតកាលដ៏យូរលង់ នាកំឡុងទសវត្សរ៍នោះយ៉ាងដូច្នោះដែរ។
មិនតែប៉ុណ្ណោះ អ្នកដែលធ្លាប់បានឆ្លងកាត់សម័យកាលមួយនេះ ច្បាស់ជានឹកស្រណោះ និងនៅតែនឹកឃើញទៅដល់អនុស្សាវរីយ៍ ល្អរបស់ខ្លួនកន្លងមក ដែលធ្លាប់បានឆ្លងកាត់នាគ្រាអតីតកាលនោះតែម្តង។
តោះចង់ដឹងថា MV បទ «ផ្សារកាប់គោ» របស់អ្នកនាងកាតុ មានអ្វីប្លែកខ្លះនោះ មកតាមដានទស្សនា វីដេអូខាងក្រោមនេះ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]