បរទេស៖ ក្នុងចំណោមសត្វដ៏គួរឲ្យស្រឡាញ់រាប់ពាន់ក្បាលជុំវិញពិភពលោក ក៏មានកូនឆ្កែ Goma មួយក្បាលដែរ។
កូនឆ្កែ Goma បានឆក់យកបេះដូងមហាជនជាច្រើន និងមានអ្នកតាមដាននៅក្នុងបណ្តាញសង្គមដល់ទៅជាង ៦០ពាន់នាក់ឯណោះ។ ការគាំទ្រយ៉ាងច្រើនបែបនេះ ក៏ដោយសាររោមដ៏ស្រស់ស្អាត និងជាពិសេសនោះគឺ ត្រចៀកដែលដូចតុក្កតា Mickey Mouse របស់វាតែម្តង។
កូនឆ្កែ Goma ដែលបកប្រែពីភាសាជប៉ុនមានន័យថា «ល្ង»នេះ ជាប្រភេទពូជ Maltese កាត់ Papillon ហេតុដូច្នេះហើយទើបបានជាវាមានត្រចៀក ដូចជាសត្វកណ្តុរបែបនេះ។
សត្វជើងបួនដ៏គួរឲ្យស្រឡាញ់នេះមានអាយុ ៤ឆ្នាំហើយ។ សព្វថ្ងៃវារស់នៅក្នុងទីក្រុង តូក្យូ។ បន្ទាប់ពីទទួលបានភាពល្បីល្បាញនៅសហរដ្ឋអាមេរិក វាត្រូវបានអ្នកគាំទ្រទាំងនោះហៅថា "Mickey Mouse dog"។
Goma ពិតជាគួរឲ្យស្រឡាញ់ណាស់មែនទេ? សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]