ភ្នំពេញ៖ ក្រុមហ៊ុនអាយ អេស អាយ ស្ទៀល បានសម្រេចជ្រើសរើសវីដេអូល្អៗចំនួន៥ ដើម្បីធ្វើការប្រកួតប្រជែង និងកំពុងបង្ហោះនៅលើទំព័រហ្វេសប៊ុកក្រុមហ៊ុន ISI STEEL សម្រាប់ឲ្យសាធារណជនបោះឆ្នោតគាំទ្រ តាមរយៈចំនួនLike និង Share ក្នុងកម្មវិធីប្រកួតប្រជែងវីដេអូខ្នាតខ្លីក្រោមប្រធានបទ«គុណភាពផលិតផលដែក សម្រាប់គេហដ្ឋានអ្នក»។ ការបោះឆ្នោតគាំទ្រនេះ នឹងត្រូវបញ្ចប់ទៅនៅថ្ងៃទី០៩ ឧសភា ឆ្នាំ ២០១៨ខាងមុខ។
សម្រាប់វីដេអូដែលទទួលជ័យលាភីលេខមួយ នឹងទទួលបានប្រាក់រង្វាន់ ៤លានរៀល ជ័យលាភីលេខ២ ទទួលបាន ២លានរៀល និងជ័យលាភីលេខ៣ នឹងទទួលបាន ១លានរៀល។ លើសពីនេះ អ្នកទទួលជ័យលាភីក៏អាចនឹងមានឱកាសក្លាយជាបុគ្គលិករបស់សម្ព័ន្ធ អាយ អេស អាយ គ្រុបផងដែរ។
សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមបោះឆ្នោតគាំទ្រ និងចង់ដឹងពីស្នាដៃច្នៃប្រឌិតរបស់បេក្ខជនរបស់យើងក្នុងការផលិតវីដេអូខ្នាតខ្លីនេះ អាចទស្សនាបានតាមវីដេអូខាងក្រោម។
សូមបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនផលិត និងចែកចាយដែកគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូខ្នាតខ្លីក្រោមប្រធានបទ «គុណភាពផលិតផលដែក សម្រាប់គេហដ្ឋានអ្នក»នេះឡើង ក្នុងគោលបំណង ដើម្បីជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការបញ្ចេញសមត្ថភាពដែលពួកគាត់មាន ក៏ដូចជាពង្រីកការយល់ដឹងជាសាធារណៈបន្ថែមអំពីគុណតម្លៃជីវិតក្នុងការប្រើប្រាស់ផលិតផលដែក ដែលមានគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន។
សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បានកកើតឡើងតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាព ផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកម្រាលព្រំ IDECK ស័ង្កសីញ៉ូម ស័ង្កសីពណ៌ និងស័ង្កសីបិទស្នោPU ។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះ ស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងភាពច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕
សូមទស្សនាវីដេអូប្រកួតទាំង៥នៅខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]