អង់គ្លេស៖ កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាមួយឈ្មោះថា Starship Technology បានបង្កើតរ៉ូបូត (Robot) ដែលអាចដឹកជញ្ជូនអាហារដល់កន្លែងអ្នកធ្វើការតែម្តង ដោយមិនចាំបាច់យើងចេញទៅក្រៅរកអីញុំាទៀតទេ។
នៅឆ្នាំនេះ Starship Technology គ្រោងនឹងដាក់ឲ្យវាដំណើរការចំនួន ១០០០ គ្រឿងនៅក្នុងប្រទេសផ្សេងៗគ្នាចំនួន ២០ ក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនដដែលបាននិយាយថា ដើម្បីឲ្យរ៉ូបូតនេះដឹកជញ្ជូនម្ហូបអាហារមកយើងបាន គឺជាដំបូងយើងត្រូវកំណត់ទីតាំងដែលយើងស្ថិតនៅឲ្យបានច្បាស់លាស់ជាក់លាក់ ហើយបន្ទាប់មកជ្រើសរើសម្ហូបអាហារដែលយើងចង់បានជាការស្រេច ដែលចំណាយពេលជាមធ្យម ១៧នាទីប៉ុណ្ណោះ យើងនឹងបានម្ហូបមកដល់មិនខាន។
រ៉ូបូតដែលអាចដឹកជញ្ជូនអាហារនេះមានកង់ចំនួន ៦ អាចធ្វើដំណើរបានដោយខ្លួនឯង និងទៅទីតាំងដែលយើងបានកំណត់បញ្ជាឲ្យវាទៅ។
រ៉ូបូតនេះមានកម្ពស់ ៥៥ សង់ទីម៉ែត្រ និង ប្រវែង ៧០សង់ទីម៉ែត្រ អាចធ្វើដំណើរបានដោយខ្លួនឯង និងទៅទីតាំងដែលយើងបានកំណត់បញ្ជាឲ្យវាទៅ។ វាអាចធ្វើដំណើរបានក្នុងល្បឿនរហូតដល់ ៦,៤គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានសមត្ថភាពអាចផ្ទុកអាហារបានដល់ទៅ ១០ គីឡូក្រាម និងបញ្ជាដោយប្រើកម្មវិធីនៅលើស្មាតហ្វូនដែល Starship Technologies បានបង្កើត។
រ៉ូបូតនេះមិនត្រឹមតែចែកចាយម្ហូបអាហារប៉ុណ្ណោះទេ តែវាថែមទាំងអាចប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ និងចែកចាយទំនិញតូចៗមួយចំនួនទៀតផងដែរ។
លើសពីនេះទៅទៀត រ៉ូបូតនេះមានកាមេរ៉ាដល់ទៅ ៩គ្រាប់ដែលវាអាចធ្វើដំណើរដោយសុវត្ថិភាព ហើយប្រសិនបើមានចោរចង់យកវាទៅកន្លែងណាផ្សេង វានឹងរាយការណ៍ទៅប៉ូលិសភ្លាមៗតែម្តង៕
ខាងក្រោមជារូបភាព និង វីដេអូពីរ៉ូបូត៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]