បរទេស៖ រឿងពេ្រងនិទានខ្មោច និងព្រលឹងផ្សេងៗត្រូវបានគេនិយាយតៗគ្នាជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាសុទ្ធសឹងតែជឿទៅលើរឿងខ្មោចនោះទេ ក៏បុន្តែរូបភាពខាងក្រោមអាចផ្លាស់ប្ដូរជំនឿរបស់អ្នកទៅលើរឿងខ្មោចបាន។
ខាងក្រោមជារូបភាពខ្មោចទាំង ១០ ដែលមានគេអះអាងថាបានថតជាប់៖

រូបភាពនេះត្រូវបានគេថតយកក្នុងឆ្នាំ ១៩៦៣ នៅក្នុងវិហារ Newby នៅក្នុងទីក្រុង Yorkshire ប្រទេសអង់គ្លេស ដែលបង្ហាញពីរូបរាងមួយដែលស្រដៀងទៅនឹងមនុស្សនិងមានកម្ពស់ជិត ៣ម៉ែត្រ។ អ្នកជំនាញផ្នែកថតរូបជាច្រើន បានប្រកាសថារូបភាពនេះមិនមែនជារូបភាពដែលកើតឡើងដោយការប្រើប្រាស់ល្បិចក្នុងការថតនោះទេ។

រូបភាព «Brown Lady» នេះគឺជារូបភាពខ្មោចដែលមានភាពល្បីល្បាញមួយ ហើយវាត្រូវបានថតយកដោយអ្នកថតរូបសម្រាប់ទស្សនាវដ្ដី Country Life នៅក្នុងឆ្នាំ ១៩៣៦។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនដែលបានរាយការណ៍ថា គេបានឃើញខ្មោចនេះ ហើយសេចក្ដីរាយការណ៍ដំបូងគឺមានតាំងពីឆ្នាំ ១៨៣៥ មកម្ល៉េះ។

ទីតាំងផ្នូរ Bachelor’s Grove ដែលនៅក្បែរទីក្រុង Chicago នេះគឺជាទីតាំងមួយដែលមានគេរាយការណ៍ពីការជួបប្រទះនឹងខ្មោចជាច្រើនដង។ រួបភាពនេះត្រូវបានគេចាប់យកនៅឆ្នាំ ១៩៩១ ដែលបង្ហាញពីរូបខ្មោចកំពុងអង្គុយ។

គេប៉ាន់ស្មានថារូបភាពនេះ ត្រូវបានគេថតយកនៅឆ្នាំ ១៩៥០ ដែលបង្ហាញពីសាកសពមួយកំពុងព្យួរខ្លួនចុះក្រោម។

រូបភាពមួយនេះនាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងឆ្នាំ ១៩៧០ ហើយរូបភាពនេះថែមទាំងជំរុញឲ្យគេថតរឿងមួយអំពីវាទៀតផង ដែលមានចំណងជើងថា «The Amityville Horror»។

រូបភាពនេះត្រូវបានថតដោយស្ត្រីម្នាក់ឈ្មោះ Andrews នាទសវត្សទី ៤០ នៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ដែលបង្ហាញពីកូនក្មេងម្នាក់ដែលកំពុងអង្គុយក្បែរផ្នូរ ហើយថែមទាំងកំពុងមើលកាមេរ៉ាទៀតផង។

អ្នកថតរូប Neil Sandbach បានថតយករូបភាពជាច្រើនដែលបង្ហាញពីកសិដ្ឋានផ្សេងៗ នាឆ្នាំ ២០០៨ នៅក្នុងប្រទេសអង់គ្លេស។ នៅក្នុងពេលពិនិត្យរូបភាពនៅលើកុំព្យូទ័រ គេបានរកឃើញក្មេងម្នាក់ ដែលស្លៀកពាក់ស ហើយមើលទៅដូចជាមិនមែនមនុស្សនោះទេ។

រូបភាពនេះត្រូវបានគេថតយក ស្របពេលដែលសាលាក្រុង Wem នៅក្នុងប្រទេសអង់គ្លេសកំពុងឆាបឆេះ នៅក្នុងឆ្នាំ ១៩៩៥។

រូបភាពនេះត្រូវបានគេថតយកនៅក្នុងឆ្នាំ ២០០០ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

រូបភាពនេះបង្ហាញពី លោក Freddy Jackson ដែលជាសមាជិកនៃកងទ័ពអាកាសរបស់ប្រទសអង់គ្លេស កំពុងឈរនៅពីក្រោយមិត្តរួមការងាររបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ លោក Freddy Jackson បានស្លាប់ជាច្រើនថ្ងៃមកហើយ មុននឹងការថតជួបជុំគ្នានេះ ហើយរូបភាពនេះត្រូវបានថតយកក្នុងថ្ងៃតែមួយ ជាមួយនឹងថ្ងៃដែលគេធ្វើពិធីបុណ្បសពរបស់លោក Freddy Jackson ទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]