ផ្លែស្វាយទុំ មានរសជាតិផ្អែមឈ្ងុយ និងមានអត្ថប្រយោជន៍ដ៏ច្រើនចំពោះសុខភាពយើង។ ប៉ុន្តែអ្នកមានដឹងទេថាស្វាយខ្ចីក៏មានឱជារសជូរឆ្ងាញ់ និងផ្តល់ផលវិជ្ជមានគួរឲ្យកត់សំគាល់ផងដែរ។
ខាងក្រោមនេះយើងនឹងបង្ហាញផលប្រយោជន៍ទាំង៥ ទទួលបានពីការហូបផ្លែស្វាយខ្ចី៖
១. បំបាត់អាការៈខ្យល់គ
នៅពេលយើងស្ថិតក្នុងអាកាសធាតុក្តៅយូរ យើងតែងបាត់បង់ជាតិទឹកពីក្នុងខ្លួន និងមានការកើនឡើងកម្តៅក្នុងខ្លួន។ បើយើងពុំបំពេញជាតិទឹកគ្រប់គ្រាន់ហើយរកទីកន្លែងសំរាកទាន់ទេនោះ យើងអាចមានអាការៈខ្យល់គដោយសារកំដៅខ្លួនឡើងខ្លាំងបាន។ បើអ្នកជួបនៅបញ្ហានេះ ផ្លែស្វាយខ្ចីក្រឡុកឲ្យមត់លាយជាមួយទឹកខ្មុំ ជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាព។ ក្រៅពីនេះ ស្វាយខ្ចីជ្រលក់ជាមួយអំបិលម្ទេសក៏ជាអាហារសំរន់ដ៏ឆ្ងាញ់ហៀរទឹកមាត់ ដែលការពារយើងពីការបាត់បង់ជាតិទឹក និងសារធាតុអំបិលពីក្នុងខ្លួនយើងផងដែរ។

២. បញ្ហាប្រមាត់
ការបរិភោគស្វាយខ្ចី អាចជាប្រភពដ៏សំខាន់នៃសារធាតុអង់ទីស៊ីបទិចដែលសម្លាប់ មេរោគបានយ៉ាងល្អ និងសំបូរទៅដោយជាតិអាស៊ីតជួយដល់ការរំលាយអាហារ។ដូច្នេះវាល្អសំរាប់អ្នកមានបញ្ហាបញ្ចេញទឹកប្រមាត់តិចតួចក្នុងការរំលាយអាហារនិងអាចអាចព្យាបាលជំងឺទូទៅមួយចំនួនដែលបង្កដោយបាក់តេរី ដូចជាការឡើងរមាស់ និងជំងឺខាន់លឿងជាដើម។

៣. បញ្ហាគ្រាប់ឈាម
ស្វាយខ្ចី សំបូរដោយវីតាមីនសេ ដែលអាចព្យាបាលជំងឺគ្រាប់ឈាមមួយចំនួនដូចជាជំងឺខ្វះគ្រាប់ឈាមជាដើម ព្រោះវាអាចចូលរួមក្នុងការបង្កើនគ្រាប់ឈាមថ្មី។ ក្រៅពីនេះ វាក៏ជាប្រភពនៃប្រព័ន្ធភាពសុំារាងកាយដែលផ្តល់ជារនាំងការពារជំងឺដូចជារបេង, ជំងឺរាកមួល ជាដើម។

៤. ជំងឺបាត់បង់វីតាមីនសេ
ដូចដែលបានរៀបរាប់ខាងលើអីចឹង ស្វាយខ្ចីជារុក្ខជាតិដែលផ្តល់វីតាមីនសេយ៉ាង ស្រួល និងល្អបំផុត។ វាជាថ្នាំព្យាបាលនូវជំងឺម្យ៉ាងដែលបណ្តាលមកពីកង្វះវីតាមីនសេដែលធ្វើឲ្យមានជំងឺអញ្ចាញ, ការចេញឈាមតាមស្បែក, ការហូរឈាមតាមជើងធ្មេញ, ការបាត់បង់គ្រាប់ឈាមក្រហម។

៥. បញ្ហាក្រពះពោះវៀន
ការហូបស្វាយខ្ចីលាយជាមួយអំបិល ឬទឹកខ្មុំជារៀងរាល់ថ្ងៃ ជួយដល់ប្រព័ន្ធរំលាយអាហារយើងបានយ៉ាងល្អ។ វាជាឱសថធម្មជាតិជួយដល់ការព្យាបាលជំងឺរាកមួល,បញ្ហារឹសដូងបាត, វិលមុខ, ការរំលាយអាហារពុំបានល្អ, និងការទល់លាមកជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]