(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានយុវជនកូនខ្មែរមួយរូប បានយកឈុត «កិន្នរ» ទៅដាក់ប្រកួតប្រជែង ក្នុងកម្មវិធី «Edible Fashion Awards ២០១៨» ដែលគេស្គាល់ថា ជាកម្មវិធីប្រកួតប្រជែងស្នាដៃឯកច្នៃម៉ូត ពានរង្វាន់ «Edible Fashion Awards» តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឲ្យយុវជន ដែលមានទេពកោសល្យ បានបញ្ចេញស្នាដៃរបស់ខ្លួន ទៅកាន់ពិភពលោក។
ការប្រកួតខាងលើនេះ ត្រូវបានធ្វើឡើងនៅប្រទេសញូសែឡេន ដោយមានការចូលរួមបេក្ខភាពចំនួន ៤៧រូប មកពីប្រទេសផ្សេងៗ គ្នា ក្នុងចំណោមនោះ ក៏មានប្រទេសកម្ពុជាមួយ ដែលបានចូលរួមប្រកួតប្រជែង ផងដែរ។ ឈុតដែលបេក្ខភាពជនជាតិខ្មែរ ជ្រើសរើសយកទៅប្រកួតនោះ មានភាពច្នៃប្រឌិត និង ស្រស់ស្អាត ពិតជាសាកសមប្រកួតលើឆាកអន្តរជាតិ តែម្ដង ។
គួរបញ្ជាក់ថា ការប្រកួតខាងលើនេះ គឺពឹងផ្អែកទៅលើការដាក់ពិន្ទុស្នាដៃ និងចំនួននៃការចុច Like បេះដូង លើរូបណាមួយដែលយើងពេញចិត្ត លើទំព័រហ្វេសប៊ុកផេក «Edible Fashion Award 2018» ។ ការបោះឆ្នោតនឹងបញ្ចប់នៅវេលាម៉ោង ៥ល្ងាច ថ្ងៃអាទិត្យ ទី ២៤ ខែមិថុនាខាងមុខនេះ ។ ដូច្នេះសូមបងប្អូនជួយគាំទ្រ និងធ្វើការបោះឆ្នោត ដល់ស្នាដៃច្នៃម៉ូតឈុតកិន្នរ ដែលជារបស់កូនខ្មែរឲ្យបានទាំងអស់គ្នា!៕
ប្រភព៖ khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]