ថៃ៖ កាលពីថ្ងៃម្សិលមិញនេះ តារាសម្តែងស្រីនិយមដើរតួកាចអ្នកនាង Noey Chotika បានធ្វើឱ្យបងស្រីរបស់ខ្លួន មានភាពសប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង នៅពេលដែលបានទទួលកាដូដ៏ពិសេស ពីនាងសម្រាប់ថ្ងៃកំណើតនាឆ្នាំនេះ។
ដោយនៅក្នុងនោះផងដែរ គេឃើញតារាសម្តែងស្រី Noey Chotika បានបំពាក់កម្រងលុយសុទ្ធ ជាច្រើនកម្រងឱ្យទៅអ្នកនាង Ying mafia ជាបងស្រីខ្លួនដោយស្នាមញញឹមអបអរថ្ងៃកំណើត។
ចំណែកឯអ្នកនាង Ying mafia វិញ ពេលបានទទួលកម្រងលុយ Noey Chotika បំពាក់ឱ្យនោះគឺពិតជាមានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងចង់យំផង ព្រោះមិននឹកស្មានថាបានទទួលលុយច្រើនបែបនេះសោះ។
ជាក់ស្តែង Ying mafia ក៏បានផុសវីដេអូនៅក្នុង IG របស់ខ្លួនអរគុណដល់ Noey Chotika ខ្លាំងណាស់ និងរាល់លុយមើលពីកម្រងនោះបានដល់ទៅ ១ លានបាតឯណោះ។
មិនមែនក្រទេណា ជប់លៀងថ្ងៃកំណើតម្តង Noey Chotika លេងជូនសុទ្ធតែកាដូជាកម្រងលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះដល់មនុស្សជាទីស្រលាញ់របស់នាង៕
ទស្សនាវីដេ និងកម្រងរូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]