បរទេស៖ ទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ដែលជួយរកចំណូលចូលជាតិបានមួយផ្នែកធំ ព្រមទាំងបង្កើតការងារយ៉ាងច្រើនផងដែរ។ អាស្រ័យហេតុនេះ ប្រទេសជាច្រើនបាននិងកំពុងខិតខំអភិរក្សរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្រ្ត ក៏ដូចជាសាងសង់ រមណីយដ្ឋានសិប្បនិម្មិតថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ ក្នុងចំណោមរមណីយដ្ឋានទាំងនោះ “ជលវប្បដ្ឋាន ឬ អាងចិញ្ចឹមមច្ឆជាតិ” មិនត្រឹមតែជួយអភិរក្សពូជមច្ឆជាតិរាប់រយប្រភេទឱ្យភ្ញៀវទេសចរបានស្គាល់នោះទេ ថែមទាំងរកចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
![](https://s5.kh1.co/ac/ac5ed777671ad6775d7a759d78e8b5e031070390.jpg)
ខាងក្រោមនេះ ជាជលវប្បដ្ឋានទាំង១០ ដែលអស្ចារ្យបំផុតក្នុងលោក៖
១០. ជលវប្បដ្ឋាន អូស្សិនណូក្រាហ្វិក ក្រុងវ៉ាឡិនសៀ ប្រទេសអេស្ប៉ាញ
Oceanogràfic, Valencia (Spain)
-បើកនៅឆ្នាំ៖ ១៩៩៨
-ចំនួនពូជមច្ឆជាតិ៖ ប្រមាណ ៤៥០ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ៧ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៧ ម៉ែត្រ
-អាងទឹកធំបំផុត៖ ៥ លានលីត្រ
-បរិមាណទឹកសរុប៖ ៧ លានលីត្រ
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ២៩ អឺរ៉ូ
![](https://s5.kh1.co/11/117d3ea06330409822e3355e860237e7e798b9d2.jpg)
![](https://s6.kh1.co/e0/e001c6392a8bf855a84749dfac64904ee81c7ecf.jpg)
![](https://s5.kh1.co/1b/1bf22e8bc11049b1b969811c52d05d037864ac10.png)
៩. ជលវប្បដ្ឋាន ពិភពមច្ឆជាតិជេជូ ក្រុងជេជូ ប្រទេសកូរ៉េខាងត្បូង
Aqua Planet Jeju, Jeju (South Korea)
-បើកនៅឆ្នាំ៖ ២០១២
-ចំនួនពូជមច្ឆជាតិ៖ ប្រមាណ ៥០០ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ២៣ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៨ ម៉ែត្រ
-អាងទឹកធំបំផុត៖ ១០.៨ លានលីត្រ
-បរិមាណទឹកសរុប៖ ២០ លានលីត្រ
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ៣៩,៨០០ វ៉ុន ឬ ៣១ អឺរ៉ូ
![](https://s6.kh1.co/e6/e67da6b11d32beabc8603996aa1e643d5d668f48.jpg)
![](https://s5.kh1.co/77/774f90f7ad313e21504ee56f7a963b2cf41dcdfb.jpg)
![](https://s6.kh1.co/bb/bb7a05c73127dbdd9916a943b25b34fd8c650e48.png)
៨. ជលវប្បដ្ឋាន ឌូបៃ ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម
Dubai Aquarium, Dubai (UAE)
-បើកនៅឆ្នាំ៖ ២០០៨
-ចំនួនពូជមច្ឆជាតិ៖ ប្រមាណ ៣០០ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ៣២.៨ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៨.៣ ម៉ែត្រ
-អាងទឹកធំបំផុត៖ ១០ លានលីត្រ
-បរិមាណទឹកសរុប៖ ១០ លានលីត្រ (ព្រោះមានតែ១អាង)
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ១០០ ដុល្លារអារ៉ាប់រួម ឬ ២៣ អឺរ៉ូ
![](https://s5.kh1.co/7d/7d109c4eb66f6fd7c104bd1001c9d4631ea9862e.jpg)
![](https://s4.kh1.co/0d/0d113edda556c874494ca19f68df607815d4417c.jpg)
![](https://s5.kh1.co/75/75c9a941445877c6a554a8aede2de41e4dc97100.jpg)
៧. ជលវប្បដ្ឋាន និង សារមន្ទីរជីវសាស្រ្តជាតិ ខិនធីង ក្រុងខិនធីង កោះតៃវ៉ាន់
Kenting National Museum of Biology and Aquarium, Kenting (Taiwan)
-បើកនៅឆ្នាំ៖ ២០០០
-ចំនួនពូជមច្ឆជាតិ៖ ប្រមាណ ៧០០ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ១៦.៥ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៤.៨៥ ម៉ែត្រ
-អាងទឹកធំបំផុត៖ ៥.៧ លានលីត្រ
-បរិមាណទឹកសរុប៖ ៥.៧ លានលីត្រ (ព្រោះមានតែមួយអាង)
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ៤៥០ ដុល្លារតៃវ៉ាន់ ឬ ១៣ អឺរ៉ូ
![](https://s6.kh1.co/81/818b61cd15acda1ce0a7d0250a479963640afd65.jpg)
![](https://s4.kh1.co/0f/0f6ce70b9cdb058de84f9ba761cdd8834ad07a7d.jpg)
![](https://s4.kh1.co/c7/c700b0d9138ee82803c6f0f1767cb7aa831d34ba.jpg)
៦. ជលវប្បដ្ឋាន អូសាកា ខៃយូខាន ក្រុងអូសាកា ប្រទេសជប៉ុន
Osaka Aquarium Kaiyukan, Osaka (Japan)
-បើកនៅឆ្នាំ៖ ១៩៩០
-ចំនួនពូជមច្ឆជាតិ៖ ៧៤០ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ៦ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៥ ម៉ែត្រ
-អាងទឹកធំបំផុត៖ ៧.៥ លានលីត្រ
-បរិមាណទឹកសរុប៖ ១០ លានលីត្រ
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ២,៣០០ យ៉េន ឬ ១៨ អឺរ៉ូ
![](https://s6.kh1.co/58/58c614b95ed765a25eca2718232251647c2b1e74.jpg)
![](https://s6.kh1.co/e4/e4e23c397d127115ff4b48ab891e011ec1e6e2c9.jpg)
![](https://s5.kh1.co/75/75472060c924d456159ae98efa0973fa6474640a.jpg)
៥. ជលវប្បដ្ឋាន ខ្ជូប អូស្សិនណារៀម ខេត្តឆឹងទុ ប្រទេសចិន
Cube Oceanarium, Chengdu (China)
-បើកនៅឆ្នាំ៖ ២០១៤
-ចំនួនពូជមច្ឆជាតិ៖ ៤០០ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ៣៩.៦៥ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៨.៣ ម៉ែត្រ
-អាងទឹកធំបំផុត៖ ១០ លានលីត្រ
-បរិមាណទឹកសរុប៖ ១១ លានលីត្រ
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ១៣០ យ័ន ឬ ១៨ អឺរ៉ូ
![](https://s6.kh1.co/b2/b2c96844fbeb7157358a65ca8caf5d6d2ea85dfd.jpg)
![](https://s5.kh1.co/a1/a1c52f4fdfc20400b8ec478e0af3e78765e146ea.jpg)
![](https://s6.kh1.co/59/59ebd55b485e5dca34a33eb63b97e14b64d456b7.jpg)
៤. ជលវប្បដ្ឋាន ឈុរ៉ាអ៊ឹមិ ខេត្តម៉ុតុប៊ឹ ប្រទេសជប៉ុន
Churaumi Aquarium, Motobu (Japan)
-បើកនៅឆ្នាំ៖ ២០០២
-ចំនួនពូជមច្ឆជាតិ៖ ៧៤០ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ២២.៥ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៨.២ ម៉ែត្រ
-អាងទឹកធំបំផុត៖ ៧.៥ លានលីត្រ
-បរិមាណទឹកសរុប៖ ៩.៨ លានលីត្រ
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ១,៨៥០ យ៉េន ឬ ១៥ អឺរ៉ូ
![](https://s4.kh1.co/fd/fdc4aa0ad0f59f6f002a19359eeb772070ecc189.jpg)
![](https://s4.kh1.co/c2/c23cd3ff544e698fa4aa1548d3932da977f31653.jpg)
![](https://s5.kh1.co/48/4873e78583da3a6f74f4965faddb88efd8ef0292.jpg)
៣. ជលវប្បដ្ឋាន អាស៊ីអាគ្នេយ៍ ក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី
S.E.A. Aquarium, Singapore (Singapore)
-បើកនៅឆ្នាំ៖ ២០១២
-ចំនួនពូជមច្ឆជាតិ៖ ៨០០+ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ៣៦ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៨.៣ ម៉ែត្រ
-អាងទឹកធំបំផុត៖ ១៨.១៧ លានលីត្រ
-បរិមាណទឹកសរុប៖ ៤៥.២ លានលីត្រ
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ៣៤ ដុល្លារសិង្ហបុរី ឬ ២២ អឺរ៉ូ
![](https://s5.kh1.co/47/475c6198da8c1fe7e7fee15295ae560fad71109f.jpg)
![](https://s5.kh1.co/71/71a40510fc20a1fc91cd691046ebc1ecdb161da7.jpg)
![](https://s6.kh1.co/bc/bcdf63823e3958b0db314dd3a50c564b2fbfbc94.png)
២. ជលវប្បដ្ឋាន ចចជា រដ្ឋអាត្លង់តា សហរដ្ឋអាមេរិក
Georgia Aquarium, Atlanta (USA)
-បើកនៅឆ្នាំ៖ ២០០៥
-ចំនួនពូជមច្ឆជាតិ៖ ៧០០ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ១៩.២ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៧.៩ ម៉ែត្រ
-អាងទឹកធំបំផុត៖ ២៤ លានលីត្រ
-បរិមាណទឹកសរុប៖ ៣៧.៨៥ លានលីត្រ
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ៣៥.៩៥ ដុល្លារ + ពន្ធ ឬ ៣២ អឺរ៉ូ
![](https://s5.kh1.co/7f/7f0ffe5d1eaa9237db7132cc5d715e29cffca41b.jpg)
![](https://s4.kh1.co/9b/9bbf9a9ce197a3d3e75a118eb0bc3edabb030106.jpg)
![](https://s4.kh1.co/61/616033c535441c5ff599eb97606541d9b8c77fab.jpg)
១. ជលវប្បដ្ឋាន អាណាចក្រមហាសមុទ្រ ឈីមឡុង ខេត្តហឹងឈីន ប្រទេសចិន
Chimelong Ocean Kingdom, Hengqin (China)
-បើកនៅឆ្នាំ៖ ២០១៤
-ចំនួនពូជមច្ឆជាតិ៖ ៨០០+ ប្រភេទ
-ប្រវែងផ្ទាំងទស្សនា៖ ៣៩.៦ ម៉ែត្រ
-កម្ពស់ផ្ទាំងទស្សនា៖ ៨.៣ ម៉ែត្រ
-អាងទឹកធំបំផុត៖ ២២.៧ លានលីត្រ
-បរិមាណទឹកសរុប៖ ៤៨.៧៥ លានលីត្រ
-តម្លៃសំបុត្រសម្រាប់មនុស្សធំ៖ ៣៥០ យ័ន ឬ ៤៦ អឺរ៉ូ
![](https://s4.kh1.co/93/930237ed0125e4b8e73d550710ef3baabf163823.jpg)
![](https://s5.kh1.co/14/14d3e2b18590ebfda70a2b6188a9a2d1aaaa28be.jpg)
![](https://s5.kh1.co/49/491c6bcc00603f2a461122ba1016df4c50066334.jpg)
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]