បរទេស៖ បន្ទាប់ពីបោកខោអាវរួច អ្នករាល់គ្នាត្រូវតែបត់ខោអាវដាក់ចូលទៅក្នុងទូរ ប៉ុន្តែជាធម្មតាយើងតែងតែខ្ជិល មិនចង់បត់ទេពោលគឺទុកវាចោលសិន ឥទ្បូវនេះអស់បារម្ភហើយ ត្រៀមតែលុយទៅ ចាំទិញទូរដាក់ខោអាវបំពាក់ជាមួយនឹងបច្ចេកវិទ្យាពិសេសម្យ៉ាងដែលមានឈ្មោះថា ThreadRobe

ទូរដាក់សម្លៀកបំពាក់ ThreadRobe

វាគឺជាទូរដាក់សម្លៀកបំពាក់ម្យ៉ាងដែលព្យួរ និងរៀបចំសម្លៀកបំពាក់យើងដោយស្វ័យប្រវត្តិ។

ទូរដាក់សម្លៀកបំពាក់ ThreadRobe

អ្វីដែលលើសពីពិសេសទៀតនោះគឺថា យើងអាចប្រើប្រាស់ App ទូរសព្ទដើម្បីបញ្ជាវាឲ្យរៀបចំសម្លៀកបំពាក់របស់យើងទៅតាមពណ៌ ឬក៏ម៉ូត និងយើងអាចជ្រើសរើសយកតែសម្លៀកបំពាក់ណាមួយមកស្លៀកក៏បានដែរ ដូច្នេះវាជួយឲ្យយើងចំណេញទាំងពេលវេលា និងកម្លាំងជាពិសេសនៅពេលដែលយើងត្រូវការសម្លៀកបំពាក់មួយចំនួនទៅតាមខេត្ត ឬក៏ដើរលេងនៅកន្លែងណាមួយជាដើម។ 

រូបកំពុងប្រើប្រាស់ App ក្នុង Tablet ដើម្បីរៀបចំសម្លៀកបំពាក់

គួរបញ្ជាក់ផងដែរ ThreadRobe មាន ២ ម៉ូដែល មួយអាចដាក់សម្លៀកបំពាក់បានទៅដល់ ៥០ កំភ្លេរ ដែលមានតម្លៃត្រឹមតែ ៣ ៧៥០ ដុល្លារ ហើយចំណែកមួយទៀតអាចដាក់បានរហូតដល់ ១០០ កំភ្លេរ មានតម្លៃ ៤ ២៥០ ដុល្លារប៉ុណ្ណោះ។

ទូរដាក់សម្លៀកបំពាក់ ThreadRobe
ទូរដាក់សម្លៀកបំពាក់ ThreadRobe

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]