ដាណឺម៉ាក៖ ត្រីបាឡែនជាច្រើនរយក្បាល ត្រូវបានអ្នកភូមិរស់នៅលើតំបន់កោះដាច់ស្រយាលមួយ នៃប្រទេសដាណឺម៉ាក បានធ្វើការកាប់សម្លាប់ ឈាមក្រហមដាបពេញលើផ្ទៃសមុទ្រ គួរឲ្យខ្លាចញញើត ដោយសារតែជាពិធីបុណ្យប្រចាំឆ្នាំមួយ។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ទំនៀមទម្លាប់នៃការអនុវត្តន៍ធ្វើបែបនេះ ត្រូវបានគេស្គាល់ ឬឲ្យឈ្មោះថា «Whale Driving» ដែលត្រីបាឡែនជាច្រើនរាប់រយក្បាល តែងតែត្រូវបានគេកាប់សម្លាប់ជារៀងរាល់ឆ្នាំ នៅរៀងរាល់រដូវ ឬខែរងាចូលមកដល់។

ជាក់ស្តែង កាលចុងខែមុននេះ ត្រីបាឡែនចំនួន ១៨០ក្បាលទៀតហើយ ដែលត្រូវបានអ្នកភូមិជាច្រើន មានទាំងចាស់ទាំងក្មេង រស់នៅក្នុងទីក្រុង Sandavagur កោះ Vagar បានចូលរួមចាក់ និងកាប់សម្លាប់ហាក់មិនរអាដៃ ឈាមអណ្តែតក្រហមច្រាលពេញផ្ទៃសមុទ្រ ដោយពួកគេមានជំនឿថា វានឹងនាំមកនូវសំណាងល្អ និងការហូបចុកបានគ្រប់គ្រាន់។
ម្យ៉ាងពិធីនេះ ក៏ធ្លាប់ត្រូវបានអនុវត្តន៍ធ្វើ តាំងតែពីរាប់រយឆ្នាំមកម៉្លេះ (នៅជុំវិញតំបន់ប្រជុំកោះ Faroe) រហូត.តមកទល់បច្ចុប្បន្ន ខណៈដែលធ្វើឲ្យមហាជនជាច្រើន នៅទូទាំងពិភពលោក ហាក់សម្តែងការមិនពេញចិត្ត ខ្ពើមរអើម និងរិះគន់យ៉ាងខ្លាំង ចំពោះពិធីបុណ្យប្រចាំឆ្នាំដ៏ឃោរឃៅ និងចម្លែកមួយនេះផងដែរ។
ក្រោយពិធីកាប់សម្លាប់រួចរាល់ សាច់ត្រីបាឡែន និងខ្លាញ់ផ្សេងៗ ត្រូវបានអ្នកភូមិកាត់ជាដុំៗ ឬជាចំណិត (ដូចសាច់អាំង) ចែកគ្នាយកទៅទុកបរិភាគ ដោយមានអ្នកខ្លះហូបទាំងឆៅក៏មាន។

គួរឲ្យដឹងផងដែរថា ក្រុមអ្នកកាប់សម្លាប់ ឬអ្នកភូមិ ជឿជាក់ថាការធ្វើបែបនេះ នឹងផ្តល់ឲ្យពួកគេមានសាច់ត្រីហូបគ្រប់គ្រាន់ ទម្រាំបញ្ចប់រដូវរងាដ៏ត្រជាក់ និងសែនអាក្រក់នេះ នៅក្នុងប្រទេស។ ប៉ុន្តែការអនុវត្តន៍នេះ កន្លងមកក៏ធ្លាប់ត្រូវបានរិះគន់ដោយក្រុមអ្នកគាំពារសិទ្ធសត្វ ដោយលើកឡើងថា ពិធីបុណ្យនេះ គឺជាអំពើដ៏ឃោរឃៅបំផុត សម្លាប់រង្គាលប្រចាំឆ្នាំ(ត្រីបាឡែន) និងមិនគួរចាំបាច់បន្តធ្វើវាទៀតនោះទេ។
ស្របពេលដែលអ្នកនាំពាក្យរដ្ឋាភិបាល ក៏ធ្លាប់បានលើកឡើងដែរថា កាលពីមុនគេក៏ធ្លាប់ត្រូវបានការពារចំពោះទង្វើ ឬសកម្មភាពនេះផងដែរ។ ប៉ុន្តែផ្ទុយវិញ វាហាក់គ្មានប្រសិទ្ធភាព ខណៈដែលអ្នកភូមិនៅតែបន្តធ្វើវាដដែល ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]