ដោយសារតែចង់បង្កើតភាពភ្ញាក់ផ្អើល នៅក្នុងថ្ងៃគ្រិស្ដម៉ាស បុរសម្នាក់ បានទិញកាដូពិសេសសម្រាប់កូនរបស់ខ្លួន ដែលតែងតែទទូចចង់បាន  តែកាដូនោះបែរជាពិសេសលើសពីការចង់បាន កូនប្រុសរបស់ខ្លួនថែមទៀត។

យ៉ាងណាមិញ ហេតុការណ៍ទាំងនេះ បានកើតឡើងនៅក្នុងតំបន់ Lakewood ក្នុងឡូសអេនជីឡេស នៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដែលជាបុរសជាអ្នកទិញកាដូនេះ មានឈ្មោះថា ហ្គ្រាល (Mark Giles)។ នៅក្នុងនេះផងដែរ បុរសនេះដែលមានកូនប្រុសអាយុ ៥ឆ្នាំ និងមានឈ្មោះថា ប្រ៊េដុន (Braydon)នេះ បានទិញកាដូពិសេសមួយ សម្រាប់ថ្ងៃបុណ្យណូអែល។ ចំពោះកាដូពិសេសនោះ គឺជា ម៉ាស៊ីនលេងហ្គេម Nintendo 3DS ដែលបានទិញពីហាង លក់ម៉ាស៊ីនលេងហ្គេមមួយកន្លែង នៅក្នុងតំបន់។ អ្វីដែលចម្លែកនោះ បន្ទាប់ពីក្មេងប្រុសទទួលបាន កាដូពីឪពុករបស់ខ្លួន បែរជារត់ទៅប្រាប់ឲ្យបងប្រុសរបស់ខ្លួន ឲ្យជួយលុបចោលរូបភាពខ្លះៗ ដែលរូបទាំងនោះ សុទ្ធសឹងតែជារូបភាពអាសអាភាស។

ដោយមិនអស់ចិត្ដ ហ្គ្រាល បានទៅសួរម្ចាស់ហាងដែលលក់ទំនិញនេះ ហើយចម្លើយដែលទទួលបាននោះ គឺប្រហែលជាម្ចាស់មុននៃម៉ាស៊ីនលេងហ្គេមនេះ មិនបានលុបរូបភាពចាស់ចោល។

ទោះជាយ៉ាងណា ទាំងនេះត្រូវបានឪពុកម្ដាយជាច្រើនមាន ការព្រួយបារម្មណ៍ និងខ្វាយខ្វល់ចំពោះគ្រឿងបច្ចេកវិទ្យាថ្មី មិនថាតែម៉ាស៊ីនលេងហ្គេម ជួនកាលអាចជា ទូរស័ព្ទដៃ ព្រោះពេលខ្លះរបស់ទាំងនេះ អាចជាប់មកជាមួយ បើសិនជាទិញទូរស័ព្ទមួយទឹក។

សូមប្រិយមិត្ដបង្កើន ការប្រុងប្រយ័ត្ន ឬយកចិត្ដទុកដាក់ ចំពោះការទិញរបស់ប្រើប្រាស់ មួយទឹក៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]