ថៃ៖ ពេលនិយាយដល់កាបូបប្រ៊េន គេច្បាស់ជានឹកឃើញទៅដល់ប្រ៊េន Chanel ដែលជាម៉ាកដ៏ល្បីឈ្មោះយ៉ាងខ្លាំងនៅលើពិភពលោក ក្នុងចំណោមកាបូបប្រ៊េនដទៃៗទៀតជាច្រើនម៉ូត។ ហើយកាបូបប្រ៊េន Chanel នេះ ក៏មានច្រើនម៉ូត ច្រើនម៉ូឌែលទៅតាមជំនាន់របស់វាផងដែរ ដែលមួយម៉ាកៗគឺសុទ្ធតែទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់អតិថិជនគ្រប់ស្រទាប់ រួមទៅដល់កំពូលតារាស្រីល្បីៗដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅតាមបណ្តាប្រទេសនានាទៀតផង។
ជាក់ស្តែងគេសង្កេតឃើញមានតារាស្រីហូលីវូត និងថៃល្បីៗទាំងនេះ បានជាប់ចិត្តជាប់ស្នេហ៍ជាមួយនឹងការប្រើប្រាស់កាបូបប្រ៊េន Chanel យ៉ាងងប់ងល់ដកចិត្តមិនរួច ដើម្បីងាយស្រួលទុកដាក់របស់ និងក៏ដូចជាបង្កើននូវភាពទាន់សម័យ ព្រមទាំងភាពថ្លៃថ្នូរថែមមួយកម្រិតទៀតផងដែរ។
តោះកុំឱ្យខាតពេលយូរ តទៅនេះយើងនឹងមកទស្សនាកម្រងកាបូបប្រ៊េន Chanel ទាំង ៧ ម៉ូឌែល ដែលតារាស្រីល្បីៗនិយមប្រើប្រាស់ជាងគេប្រចាំខ្លួនរបស់ពួកនាង៖
១) កាបូបប្រ៊េនម៉ូឌែល Chanel Flap Bag៖ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៥ ឯណោះ មកដល់បច្ចុប្បន្នក៏នៅតែទទួលបាននូវការពេញនិយមប្រើប្រាស់ដដែល ដោយ Chanel ក៏បានបំបែកកាបូបនេះទៅជាម៉ូឌែល Small mini និង Jumbo ជាដើម។ ហើយតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Paris Hilton Karlie Kloss Heidi Klum Bitoey Rsiam Sara Pream ជាដើម។






២) កាបូបប្រ៊េនម៉ូឌែល Chanel Belt Bag ៖ ជាកាបូបពណ៌ខ្មៅដ៏ទាក់ទាញចិត្ត និងមានរូបរាងតូចងាយស្រួលដាក់តាមខ្លួនជានិច្ច បង្កើនភាពស្រស់ស្អាតមិនណយនោះទេ។ ហើយតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Kendall Jenner Bella Hadid Chiara Ferragni Anamaria Vartolomei ជាដើម។





៣) កាបូបប្រ៊េនម៉ូឌែល Chanel Gabrielle bag ៖ ចាត់ទុកជាកាបូបល្បីបំផុតនៅឆ្នាំ ២០១៧ ដែលមានតារាស្រីជាច្រើននាំគ្នាប្រើប្រាស់ ដែលនាំមកនូវភាពទាន់សម័យយ៉ាងខ្លាំង។ ក្នុងនោះតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Mai Davika Bella Lily Colin Lui Wen Meghan Markle ជាដើម។






៤) កាបូបប្រ៊េន Chanel backpack៖ ច្នៃឡើងសម្រាប់ស្ពាយពីក្រោយយ៉ាងឡូយ ងាយស្រួលស្ពាយពេលទៅដើរលេងកម្សាន្តតាមទីកន្លែងនានាយ៉ាងរីករាយ ហើយកាលីបខ្លាំងទៀត។ ក្នុងនោះតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Aum Patcharapa Mai Davika Madison Beer ជាដើម។




៥) កាបូបប្រ៊េន Chanel tote bag៖ សាកសមពេលទៅ Shopping ឬអ្នកម្តាយសម័យថ្មីដើម្បីផ្ទុករបស់របរមានតម្លៃបានយ៉ាងងាយស្រួល អស់ក្តីបារម្ភតែម្តង។ ហើយតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Hillary Duff Miranda Kerr ជាដើម។



៦) កាបូបប្រ៊េន Chanel Duffle bag៖ សម្រាប់ការធ្វើដំណើរកម្សាន្ត តារាស្រីល្បីៗរបស់ហូលីវូតទាំងនេះមិនដែលចោលឡើង ព្រោះក្រៅពីអាចដាក់អីវ៉ាន់បានស្រួលហើយ ងាយកាន់យួរទៅមកផងដែរ សាកសមជាមួយការដើរកម្សាន្តដ៏សម្បូរបែប។ ក្នុងនោះតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Bella Hadid ជាដើម។



៧) កាបូបប្រ៊េន Chanel boy bag៖ នេះក៏ជាម៉ូឌែលដែលទទួលបាននូវការប្រើប្រាស់ច្រើនបំផុតពីតារាស្រីសម័យថ្មី ព្រោះតែវាមានរូបរាងស្រស់ស្អាត និងទាន់សម័យខ្លាំងទាក់ចិត្តនារីឱ្យចង់ក្លាយជាម្ចាស់របស់វាមិនតិចនាក់នោះទេ។ ក្នុងនោះតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Kylie Jenner Chiara Ferragni Marie Broenner Ploy Chermarn Toey ជាដើម៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]