ភ្នំពេញ៖ ដំបូលមានតួនាទីសំខាន់ណាស់ សម្រាប់ការពារមនុស្សជាទីស្រលាញ់របស់អ្នក និងសម្ភារៈផ្សេងៗនៅក្នុងគេហដ្ឋាន រោងចក្រ និងកន្លែងប្រកបអាជីវកម្មរបស់អ្នក។ ដើម្បីធ្វើការសង់ដំបូល អ្វីដែលសំខាន់នោះគឺត្រូវមានជាង និងស័ង្កសីសម្រាប់ប្រក់ដំបូល។
មានម្ចាស់ផ្ទះ និងម្ចាស់គម្រាងជាច្រើនបានរអ៊ូរទាំដាក់ជាងប្រក់ដំបូលរបស់ពួកគាត់ថា ជាងអត់បច្ចេកទេសក្នុងការប្រក់ដំបូល បន្ទាប់ពីដំបូលរបស់ពួកគាត់ឆាប់ធ្លុះធ្លាយក្នុងរយៈពេលខ្លី។
តើនេះជាការ ពិតឬ?
បង វណ្ណៈ ជាងប្រក់ដំបូលដែលធ្លាប់ឆ្លងកាត់គម្រោងរាប់ភ្លេចមកហើយ បានឆ្លើយតបថា៖
«មានភាគរយតិចណាស់ ដែលដំបូលឆាប់ធ្លុះធ្លាយមកពីជាង ដោយសារជាងតមុខតំណអត់ល្អ ឬបាញ់វ៉ីសខុស តែកត្តាសំខាន់ដែលធ្វើឲ្យដំបូលឆាប់ធ្លុះធ្លាយនោះគឺមកពីគុណភាពនៃស័ង្កសី»។
គាត់បន្តទៀតថា៖
«ការដែលម្ចាស់ផ្ទះ ឬម្ចាស់គម្រោងរអ៊ូដាក់ពួកគាត់ គឺពួកគាត់មិនអាចទទួលយកបានទាំងស្រុងនោះទេ ព្រោះដំបូលដែលគាត់ជាវយកមកប្រក់ភាគច្រើនជាដំបូលដែលគ្មានគុណភាព សង់បានតែមួយឆ្នាំពីរគឺចាប់ផ្តើមច្រែះធ្លុះធ្លាយបាត់ទៅហើយ។ សម្រាប់ខ្ញុំ ខ្ញុំបានខិតខំធ្វើឲ្យល្អបំផុតអស់ពីលទ្ធភាព តែបើស័ង្កសីប្រក់បានតែមួយឆ្នាំច្រែះធ្លុះកុំបន្ទោសពួកខ្ញុំ ព្រោះបញ្ហានេះដោយសារគុណភាពស័ង្កសីវាអន់»។
បង វណ្ណៈ បានប្រាប់បន្តទៀតថា៖
«តាំងពីខ្ញុំធ្វើការមក ខ្ញុំដឹងច្បាស់ថា ស័ង្កសីណាគុណភាពល្អ ស័ង្កសីណាគុណភាពអត់ល្អ។ បើម្ចាស់គម្រោង ឬម្ចាស់ផ្ទះ ដែលចង់ប្រក់ដំបូលដែលមានគុណភាព និងអាចធន់រយៈពេលយូរ ខ្ញុំសូមណែនាំស័ង្កសី ISI PALM ព្រោះវាជាប់ធន់បានយូរ មិនងាយស្លកពណ៌ មានច្រើនភ្លីសម្រាប់ជ្រើសរើស មានស្តង់ដារច្បាស់លាស់ ផលិតតាមបច្ចេកវិទ្យាជប៉ុន និងអូស្ត្រាលី ហើយពិសេសជាងនេះគឺមានការធានាច្រែះធ្លុះរហូតដល់ ១០ ឆ្នាំ»៕
ទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]