សិង្ហបុរី៖ មនុស្សប្រមាណ ២៥០នាក់ បានទៅអង្គុយចាំមួយថ្ងៃមុនការចេញលក់ទូរស័ព្ទម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Apple តាំងពីម៉ោង១១ព្រឹកនេះមកម៉្លេះ ដែលស្ថិតលើដងផ្លូវ Orchard ក្នុងប្រទេសសិង្ហបុរី។ 

មនុស្សរាប់រយអ្នកបានទៅអង្គុយចាំមុខទ្វារហាងApple

យោងតាមសារព័ត៌មានមួយក្នុងប្រទេសសិង្ហបុរីបានចេញផ្សាយថា  «បើមានភ្ញៀវណាមានលទ្ធភាពទិញទូរស័ព្ទ iPhone ស៊េរីថ្មីនេះចាប់ពី២ឡើងទៅ នោះពួកគេនឹងទទួលបានខ្សែដៃមួយដែលវាអាចឲ្យពួកគេចាកចេញពីកន្លែងដែលពួកគេឈរចាំនោះក្នុងរយៈពេល៣០នាទី ហើយពេលដែលពួកគេត្រឡប់មកវិញ ពួកគេនឹងអាចចូលទៅកន្លែងដើមដែលពួកគេធ្លាប់បានឈរនោះ»

ចំណែកឯលោក Le Thang ដែលជាអ្នកគាំទ្រស្លាប់រស់របស់ Apple បាននិយាយថា លោកបានធ្វើដំណើរតាំងពីប្រទេសវៀតណាមមកប្រទេសសិង្ហបុរីនេះគឺដើម្បីតែចង់បានទូរស័ព្ទ iPhone ជំនាន់ថ្មីនេះឯង។ លើសពីនេះទៅទៀតនោះ គាត់គ្រោងនឹងទិញ iPhone XS Max ចំនួន២គ្រឿងគឺមួយគ្រឿងសម្រាប់គាត់ផ្ទាល់ ហើយមួយគ្រឿងទៀតសម្រាប់មិត្តភក្តិគាត់។

បើយោងតាមការឃោសនារបស់ក្រុមហ៊ុន Apple កន្លងទៅបានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងបញ្ចេញទូរស័ព្ទ iPhone សេ៊រីថ្មី២ម៉ូឌែលគឺ iPhone XS និង XS Max។ បើយោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា Apple គ្រោងនឹងលក់ iPhone XS ក្នុងតម្លៃ ១៦៤៩ដុល្លារ (ក្នុងទំហំ៦៤GB) និង ១៨៨៦ដុល្លារ(២៥៦GB),​  ស្របពេលដែលតម្លៃទីផ្សាររបស់ XS Max វិញគឺប្រមាណ ១៧៩៩ដុល្លារ (ក្នុងទំហំ៦៤GB) និង ២០៣៩ដុល្លារ (២៥៦GB)៕

សកម្មភាពមនុស្សដែលបានទៅចាំទិញ Iphone
មនុស្សរាប់រយអ្នកបានទៅអង្គុយចាំមុខទ្វារហាងApple
ចំនួនមនុស្សសរុប២៥០នាក់ដែលបានទៅអង្គយចាំ
លោក Le Thang ដែលធ្វើដំណើរតាំងពីប្រទេសវៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]