ថៃ៖ តារាចម្រៀងថៃវ័យ ២៣ឆ្នាំ លោក Zak Chumpae ដែលគ្រប់គ្នាបានស្គាល់រូបលោក តាមរយៈបទចម្រៀង «ខាំផែង» ដែលទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មហាជន មិនថានៅក្នុង ឫក៏ក្រៅស្រុកនោះទេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្ដាញសង្គម ដោយបានលេចឮដំណឹងថា តារាចម្រៀងប្រុសលោក Zak Chumpae បានធ្វើឲ្យអតីតមិត្តស្រីរបស់លោកមានផ្ទៃពោះ ទាំងមិនទាន់រៀបការ ហើយបន្ថែមពីលើនេះទៅទៀតនោះ នាងបានចោទថា រូបលោកជាមនុស្សគ្មានទំនួលខុសត្រូវថែមទៀតផង។
ជាក់ស្ដែង កាលពីល្ងាចម្សិលមិញ បន្ទាប់ពីទទួលបានដំណឺងមួយនេះភ្លាម តារាចម្រៀងប្រុសរូបនេះ បានបើកសន្និសីទសារពត៌មាន បដិសេធខ្លាំងៗចំពោះពត៌មានមិនពិត ដែលអតីតមិត្តស្រីរបស់លោកបានធ្វើការចែកចាយ នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។
លើសពីនេះទៅទៀតនោះ តារារូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា រូបលោកនិងអតីតមិត្តស្រី ក៏បានចែកផ្លូវគ្នារយៈពេល ៤ខែជាងមកហើយផងដែរ ហើយរូបលោកក៏នឹងត្រៀមមេធាវីសម្រាប់ដាក់ពាក្យប្ដឹងរូបនាង ប្រសិនបើនាងនៅតែបន្ដចោទប្រកាន់ និងមិនចេញមុខទទួលកំហុសជាសាធារណៈ ចំពោះរឿងហេតុមួយនេះ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]