ថៃ៖ នេះស្ទើរតែមិនគួរឲ្យជឿថា តារាសម្ដែងChanon Ukkharachata និងអតីតមិត្តស្រី ដែលជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគួ បានទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ ប៉ុន្តែបែរជាត្រូវបានបញ្ចប់ ដោយសារតែលុយទាល់តែសោះ។

ជាក់ស្ដែង យោងទៅតាមបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានថៃ កាលពីម្សិលមិញនេះដែរ តារាសម្ដែងថៃរូបសង្ហាChanon បានសារភាពថាទំនាក់ទំនងរវាងលោក និងមិត្តស្រីពិតជាបានបញ្ចប់ពិតប្រាកដមែន ដោយក្នុងនោះដែរ លោកក៏បានបញ្ជាក់មូលហេតុដែលឈានដល់បែបនេះ ក៏ព្រោះតែរូបលោកបានមានជម្លោះពាក្យសម្ដីនឹងឱពុកអតីតមិត្តស្រី។

យ៉ាងណាមិញ ដើមហេតុដែលកើតមានជម្លោះនេះដែរ គឺដោយសារឱពុកអតីតមិត្តស្រីលោក បានខ្ចីលុយប្រមាណជាង១៧លានបាត ដោយថាយកទៅជួយសាច់ញាតិដែលឈឺនៅឯខេត្ត ប៉ុន្តែការពិតបែរជាយក ទៅលេងល្បែងចាញ់អស់ទៅវិញ។

ជាមួយគ្នានេះដែរ ដោយសារតែមូលហេតុ ដែលមិនចង់ឲ្យឱពុកនាងរំខានដល់តារាប្រុសរូបនេះតទៅទៀត បានជាធ្វើឲ្យអតីតមិត្តស្រីលោក សម្រេចចិត្តថាពួកគេគួរតែចែកផ្លូវគ្នាប្រសើរជាង ដោយក្នុងនោះដែរតារាប្រុសរូបនេះ ក៏មិនស្មានថារឿងវាប្រែក្លាយជាធំដល់ម្លឹងនោះទេ។ ហើយចំពោះរឿងហេតុដែលបានកើតឡើងនេះដែរ រូបលោកក៏មានការសោកស្ដាយជាខ្លាំងផងដែរ៕ 

Chanon និងអតីតមិត្តស្រី
Chanon និងអតីតមិត្តស្រី
Chanon និងអតីតមិត្តស្រី
Chanon និងអតីតមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]