អង់គ្លេស៖ ប្រិយមិត្តដែលចូលចិត្ត និងមានការយល់ដឹងច្រើនអំពីវិទ្យាសាស្ត្រ ជាពិសេសប្រធានបទទាក់ទងនឹងលំហ ប្រាកដជាស្គាល់លោក Stephen Hawking ព្រោះលោកជាមនុស្សដែលមានចក្ខុវិស័យខ្ពស់ចំពោះវិស័យនេះ ហើយលោកធ្លាប់បង្កើតទ្រឹស្តី និងស្នាដៃមិនតិចទេ ដែលត្រូវបានទទួលស្គាល់ដោយអ្នកប្រាជ្ញនានាទូទាំងសកលលោក។

យ៉ាងណាមិញ ក្រោយទទួលមរណភាពនៅអាយុ ៧៦ ឆ្នាំ កាលពីខែមីនា ដើមឆ្នាំ ២០១៨ នេះ គេបានប្រមូលសម្ភារចំនួន ២២ ដែលលោកធ្លាប់ប្រើប្រាស់ យកមកដាក់លក់ក្នុងសាលដេញថ្លៃ Christie’s ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ ចក្រភពអង់គ្លេសនៅចន្លោះថ្ងៃទី ៣១ តុលា ដល់ ៨ វិច្ឆិកា ២០១៨។
ខាងក្រោមនេះជាសម្ភារដែលនឹងត្រូវដាក់លក់៖
១. សៀវភៅ “ប្រវត្តិសង្ខេបនៃពេលវេលា” ដែលមានស្នាមផ្តិតមេដៃរបស់លោក

២. និក្ខេបបទថ្នាក់បណ្ឌិតមួយច្បាប់ ក្នុងចំណោមប្រាំច្បាប់ដែលមានស្រាប់ស្តីអំពី “លក្ខណៈនៃការរីកធំឡើងរបស់សកលលោក” ក្នុងឆ្នាំ ១៩៦៥ នៅសាកលវិទ្យាល័យខេមប្រ៊ីជ ដែលត្រូវបានដាក់តម្លៃប្រមាណ ១៣ ម៉ឺន ទៅ ១៩.៥ ម៉ឺនដុល្លារ។

៣. អាវពីឡុតទម្លាក់គ្រាប់បែកដែលមានគេជូនគាត់

៤. កៅអីរុញមួយក្នុងចំណោមកៅអីផ្សេងទៀតដែលគាត់ធ្លាប់អង្គុយ ត្រូវបានដាក់តម្លៃស្មើនឹងនិក្ខេបបទខាងលើដែរ។

៥. ផ្ទាំងរូបផ្សព្វផ្សាយពីកិច្ចប្រជុំ Time Travelers

៦. សៀវភៅដែលគាត់ធ្វើកំណត់សម្គាល់ និងធ្វើកំណែដោយដៃ

ដូច្នេះដើម្បីជ្រាបច្បាស់ថានឹងមានសម្ភារអ្វីខ្លះទៀតត្រូវបានយកមកលក់ដេញថ្លៃ និងលក់ក្នុងតម្លៃប៉ុន្មាន គឺមានតែរង់ចាំដល់កាលបរិច្ឆេទដូចបានកំណត់ខាងលើ ប៉ុន្តែយើងជឿជាក់ថាមិនមែនក្នុងតម្លៃទាបឡើយ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]