អូស្ត្រាលី៖ កីឡាករបាល់អោបវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ដែលបានធ្លាក់ខ្លួនឈឺរហូតដល់ខ្វិនដៃជើងអស់ ៨ ឆ្នាំ បន្ទាប់ពីភ្លើតភ្លើនចង់បង្អួតមិត្តភក្តិ ដោយហ៊ានលេបខ្យងមួយក្បាលទាំងរស់ ក្នុងពិធីជប់លៀងមួយកាលពីឆ្នាំ ២០១០ បានស្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយការឆ្លងរាលដាលនៃបរាសិតធ្ងន់ធ្ងរ។ នេះបើតាមសារព័ត៌មាន Daily Mail របស់ចក្រភពអង់គ្លេស។

Sam Ballard ដែលស្លាប់អវយវៈ

បុរសដែលចិត្តសឿងខុសទំនងនេះឈ្មោះ Sam Ballard អាយុ ២៨ ឆ្នាំ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣ ឆ្នាំ និងរស់នៅក្នុងស្ថានភាពស្លាប់អវយវៈ ក្រោយចាប់យកខ្យងដែលកំពុងវារចេញពីសួន រួចសួរឌឺដងលេងសើចជាមួយមិត្តភក្តិថា “គួរញ៉ាំវាឬអត់” ខណៈពួកគេកំពុងប្រារព្ធពិធីខួបកំណើតកាលពីនៅអាយុត្រឹម ១៩ ឆ្នាំ។

ប៉ុន្មានថ្ងៃក្រោយពីលេបខ្យងនោះរួច Ballard ចាប់ផ្តើមធ្លាក់ខ្លួនឈឺ ហើយគ្រូពេទ្យបានប្រាប់ថាគេបានឆ្លងព្រូនប្រភេទបរាសិតក្នុងសួតដែលឧស្សាហ៍មានក្នុងខ្លួនកណ្តុរ (rat lungworm) ដោយខ្យងក៏អាចឆ្លងបរាសិតនេះបានដែរ ក្រោយពួកវាស៊ីលាមកកណ្តុរដែលមានបរាសិតនេះ។

ជាអកុសល Ballard បានឆ្លងជំងឺម្យ៉ាងឈ្មោះ eosinophilic meningo-encephalitis ដែលបណ្តាលឱ្យរូបគេសន្លប់បាត់ស្មារតីអស់ ៤២០ ថ្ងៃ ដោយឆ្លងធ្ងន់ធ្ងរដល់ខួរក្បាលទៀតផង។

ទោះយ៉ាងណា មុននឹងស្លាប់ បុរសមុខរាងខិលរូបនេះបានផ្តាំពាក្យមួយឃ្លាប៉ុណ្ណោះដល់ម្តាយរបស់ខ្លួនថា "កូនស្រលាញ់ម៉ាក់។" ហើយនៅថ្ងៃស្លាប់ មិត្តភក្តិដ៏ស្មោះស្ម័គ្រមួយក្រុម ព្រមទាំងសាច់ញាតិទាំងអស់បាននៅជុំគ្នាដើម្បីជូនដំណើររូបគេទៅទីផុតទុក្ខ។ 

ដូច្នេះយើងខ្ញុំគ្រាន់តែសូមដាស់តឿនប្រិយមិត្ត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការពិសាអាហារស្រដៀងៗគ្នានេះ​ ដោយពិនិត្យមើលឱ្យច្បាស់ថាតើវាត្រូវបានចម្អិនឆ្អិនល្អ និងមានអនាម័យត្រឹមត្រូវឬអត់ ចៀសវាងបញ្ហាធំជាយថាហេតុដូចករណីខាងលើនេះ៕ 

Sam Ballard កាលនៅរស់
Sam Ballard កាលនៅរស់
Sam Ballard កាលនៅរស់
Sam Ballard ដែលស្លាប់អវយវៈ
រូបតំណាងខ្យងដែលគេលេបទាំងរស់
រូបតំណាងខ្យងដែលចម្អិនឆ្អិនល្អ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]