ព្រុយណេ៖ កាលពីរយៈពេល៤ខែមុននេះឃើញថា ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen បានធ្វើឲ្យនារីៗជាច្រើនបានធ្លាក់បេះដូងអស់ ខណៈពេលដែលព្រះអង្គដ៏សង្ហារូបនេះ បានបង្ហាញរូបភាពដ៏ស្និទ្ធស្នាលមួយសន្លឹក ជាមួយនឹងនារីម្នាក់ដ៏ស្រស់សោភានៅក្នុងបណ្តាញសង្គមផ្លូវការរបស់ព្រះអង្គ។
រូបភាពមួយសន្លឹកនោះ ក៏បានធ្វើឲ្យមហាជនជាច្រើន បាននាំគ្នាសង្ស័យថានាង គឺជាគូស្នេហ៍របស់ព្រះអង្គផ្ទាល់ ក៏ប៉ុន្តែរឿងនេះមិនទាន់ដឹងថានេះជាការពិត ឬក៏យ៉ាងណានោះទេ ព្រោះថាព្រះអង្គដ៏ស្រស់សង្ហារូបនេះ មិនបានបង្ហើបប្រាប់មហាជនឲ្យបានដឹងនោះទេ។
រឿងដ៏ភ្ញាក់ផ្អើលនេះ ក៏បានកន្លងទៅជាច្រើនខែ ស្រាប់តែលេចលឺសារព័ត៌មានបរទេសមួយ បានបង្ហើបប្រាប់ពីទំនាក់ទំនង ជាមួយនឹងនារីរូបស្រស់ដែលបានលេចធ្លាយ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ក្នុងដំណើរកម្សាន្តរបស់ព្រះអង្គ និងនារីម្នាក់នោះដែលគេបានសង្ស័យថាជាគូស្នេហ៍ ព្រោះតែកន្លែងដែលនារីម្នាក់នោះបានទៅគឺ ដូចគ្នាបេះដាក់។
ទន្ទឹមនឹងនេះដែរ នារីម្នាក់នោះក៏ត្រូវបានគេដឹងថានាងមានឈ្មោះថា Anisha Isa-Kalebic ដែលជាចៅស្រីរបស់រដ្ឋមន្ត្រី ម្នាក់ក្នុងប្រទេសប្រ៊ុយណេ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននាងរស់នៅក្នុងទីក្រុង Bath ចក្រភពអង់គ្លេស ដែលមាន រូបឆោមស្រស់ស្អាត ។
ក្រោយពីបានដឹងបែបនេះ បណ្តាស្រីៗអ្នកលេងតាមបណ្តាញសង្គមជាច្រើន ក៏បានបង្ហាញអារម្មណ៍សោកស្តាយគ្រប់គ្នា ព្រោះតាមស្រីៗតាមបណ្តាប្រទេសមួយចំនួន បាននាំគ្នាខំលង់ស្នេហ៍ព្រះអង្គរួចមកហើយ។
យ៉ាងណាមិញ ចាំមើលទាំងអស់គ្នា ថាតើរវាង ព្រះអង្គម្ចាស់ ប្រ៊ុយណេ Abdul Mateen ពិតជាទំនាក់ទំនង ជាមួយនារីអភិជនម្នាក់នោះ មែនឬ មិនមែន៕
សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]