ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកខេត្តបាត់ដំបងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នេះបានបញ្ជូនជនសង្ស័យម្នាក់ ក្នុងករណីទម្លាក់មាសក្លែងក្លាយ ហើយឆបោកយកខ្សែកមាស ចិញ្ចៀន ពីជនរងគ្រោះទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្ត ។
ជនសង្ស័យឈ្មោះ សុខ រី ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មុខរបរជាកម្មករ នៅខារ៉ាអូខេកោះតៃវ៉ាន់ (ក្រុងបាត់ដំបង)។
កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០និង០០នាទីព្រឹកនៅចំណុចបរិវេណផ្សារសាប់តាលី ក្នុងប្រទេសថៃជាប់ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីក្រុមទម្លាក់មាសក្លែងក្លាយ ហើយឆបោកយកខ្សែកមាសពីជនរងគ្រោះឈ្មោះ ប៊ូ សាវ៉ាន ភេទស្រី អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិបើកទូក ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង មុខរបរធ្វើកម្មករនៅប្រទេសថៃ បណ្តាលឲ្យបាត់បង់ខ្សែកមាស១ខ្សែ ចិញ្ចៀនមាស១វង់ សរុបជាលុយចំនួន៧០០០,០០០រៀល (ប្រាំពីរលានរៀល) ។
ចំណែកបក្សពួកជនសង្ស័យចំនួន៣នាក់ទៀតបានរត់គេចខ្លួនបាត់ក្នុងនោះដែរ សមត្ថកិច្ចនៅទីនោះ ឆែកឆេរត្រួតពិនិត្យដកហូតបានលុយខ្មែរ ១៦០០,០០០រៀល លុយដុល្លារចំនួន៦០០ដុល្លារ ទូរស័ព្ទ២គ្រឿង ខ្សែក្រឡៃ២ខ្សែ ។
មកដល់ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានមកផ្សារខាងលើម្តងទៀតក៏បានឃើញជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពពីលើកមុនក៏ចាប់ឃាត់ខ្លួនបញ្ជូនមកឲ្យកម្លាំងនគរបាលវរៈការពារព្រំដែនច្រកអូររំដួល និងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកចាត់ការបន្ត ។ ករណីនេះសមត្ថកិច្ចស្រុកភ្នំព្រឹកបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
![](https://s5.kh1.co/4f/4f4aca2b643203189af32cb9af67ba19ec534fa8.jpg)
![](https://s4.kh1.co/fe/fe6aef94d29ee2a2f6bfde3d6a8e38ed7917bfc4.jpg)
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]