(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ទស្សនិកជន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង ខណៈដែលតារាចម្រៀងស្រី ទ្រនំហង្សមាស កញ្ញា សួស វីសា បានទម្លាយពីទំនាក់ទំនងស្នេហា ជាមួយគូស្នេហ៍ គឺលោក ថម មី ក្រោយពីព្យាយាមលាក់បាំង អស់រយៈពេលជាច្រើនឆ្នាំ។ យ៉ាងណាមិញ ក្រោយពីប្រកាសចំណងស្នេហ៍ ជាសាធារណៈ ដល់មហាជន ថាតារាសម្តែង ថមមី ជាគូស្នេហ៍រួចមក ស្រាប់តែពេលនេះ សួស វីសា បានដឹកដៃ គូស្នេហ៍រូបនេះ ចេញថតចម្រៀង សម្ដែង MV រួមគ្នា ខណៈដែលកន្លងមក អ្នកទាំងពីរ គឺមិនដែលវត្តមាន សម្ដែងរួមគ្នា ទាល់តែសោះ ក្នុងការសម្ដែង។
ជាការពិតណាស ថ្មីៗនេះ សួស វីសា បានដឹកដៃ គូស្នេហ៍ មកថត MV ក្នុងបទចម្រៀងជាមួយគ្នា។ ដោយឡែក នាងមិនបានបញ្ជាក់ថា បទចម្រៀងមួយបទនេះ មានចំណងជើងថា អ្វីទេ។ ជាមួយគ្នានេះ មានការបន្ថែមថា បើសិនជាបទចម្រៀង មួយបទនេះ មានការគាំទ្រខ្លាំង កញ្ញា សួស វីសា ក៏នឹងមានសកម្មភាពថ្មីៗ ជាមួយគូស្នេហ៍ជាច្រើនទៀតផងដែរ។
ទោះបីជា ការបង្ហាញវត្តមាន លើ MV រួមគ្នា លើកទីមួយពីសំណាក់ កញ្ញា សួស វីសា និងលោក ថម មី ក្នុងបទចម្រៀងថ្មី ក៏ពិតមែន តែគេហាក់រំពឹងទុកថា ចម្រៀងមួយបទនេះ នឹងមានការគាំទ្រខ្លាំង៕




ប្រភព៖ freshnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]