ភ្នំពេញ៖ ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលដ៏យូរកន្លងមក ទីបំផុតបទចម្រៀងជាលក្ខណៈ Rock Rap របស់តារាចម្រៀងជើងចាស់៣ដួងគឺ លោក សាន ផានិត ពូឃ្លាំង និងលោក ហេង ពិទូ បានចេញជារូបរាងហើយ។
ដោយថ្មីៗនេះបទចម្រៀង «មានជីវិតត្រូវតស៊ូ» បានចេញ MV ជាផ្លូវការហើយ ដោយមានការផលិតយ៉ាងសម្រិតសម្រាំងពីអ្នកមានស្នាដៃល្អៗជាច្រើនរូប។ ក្នុងនោះដែរគេឃើញបទ «មានជីវិតត្រូវតែតស៊ូ» របស់លោក សាន ផានិត និងពូឃ្លាំង ត្រូវបានដឹកនាំថតដោយផ្ចិតផ្ចង់ពីតារាចម្រៀងជើងចាស់លោក ហេង ពិទូ ដោយផ្ទាល់តែម្តង។
ចំណែកឯនិពន្ធមេឡូឌី និងទំនុកច្រៀងដោយ Houy Loso និង Thira Ri សម្រួលបទភ្លេងដោយ Thira Ri និងសហការផលិតដោយយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមការងារ មកពីផលិតកម្ម Reel Production ។
គួរឱ្យដឹងផងដែរថា MV បទចម្រៀងមួយនេះក៏ត្រូវបានសហការឧបត្តម្ភដ៏សំខាន់ពីក្រុមហ៊ុនអចលនទ្រព្យ Atsolutions, Varigo Cosmetic និងអង្គការ KHANA ដែលជាអង្គការមួយផ្តល់នូវការលើកទឹកចិត្តយ៉ាងខ្លាំងលើយុវជនដើរផ្លូវខុស និងបាក់ទឹកចិត្ត។
សង្ឃឹមថា បទចម្រៀង «មានជីវិតត្រូវតស៊ូ» នឹងជួយលើកទឹកចិត្តឱ្យយុវវ័យក្នុងសង្គមខ្មែរយើងចេះតស៊ូជំនះរាល់ឧសគ្គដែលនៅចំពោះមុខ ដើម្បីជួបអនាគតដ៏ភ្លឺស្វាងជារបស់ខ្លួន៕
ទស្សនាវីដេអូចម្រៀងដូចខាងក្រោមនេះទាំងអស់គ្នា៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]