ភ្នំពេញ៖ មហាកម្មវិធីឆ្លងឆ្នាំដ៏ធំប្រចាំប្រវត្តិសាស្ត្រខ្មែរ កាន់តែខិតជិតមកដល់ហើយ ដែលត្រូវបានគេដឹងថា ប្រារព្ធឡើងដល់ទៅ៣យប់៣ថ្ងៃជាប់ៗគ្នាឯណោះ នៅក្នុងថ្ងៃ ទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះនៅក្នុងវិមានឈ្នះឈ្នះ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ទល់មុខនឹងពហុកីឡដ្ឋាន មរតកតេជោ រាជធានីភ្នំពេញ។ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនចម្រុះគ្នា ដែលរួមមានដូចជា៖ ការតាំងពិព័ណ៌ផលិតផលក្នុងស្រុក និងក្នុងតំបន់អាស៊ាន ការសម្តែងសិល្បៈវប្បធម៌ខ្មែរគ្រប់ទម្រង់ រួមទាំងកម្មវិធីពិសេសសប្បាយៗជាច្រើនទៀត។


នៅក្នុងនោះផងដែរ កម្មវិធីក្បាច់គុនបុរាណខ្មែរ និងការប្រកួតលក្ខណៈអន្តរជាតិក៏ត្រូវបានលើកមកឡើងបង្ហាញផងដែរ ដែលធ្វើឱ្យអ្នកដែលតែងតែស្នេហាវិស័យកីឡាប្រដាល់ទន្ទឹងរង់ចាំប្រកបដោយក្តីរំភើប។
ដោយឡែកមុននឹងឈានទៅដល់ការទស្សនាកម្មវិធីពិសេសផ្ទាល់នូវកម្មវិធីប្រដាល់ និងក្បាច់គុនបុរាណខ្មែរដោយផ្ទាល់នៅពេលមុខនេះនៅក្នុងមហាពិធីឆ្លងឆ្នាំសកលនៅក្នុងវិមានឈ្នះឈ្នះ ថ្ងៃនេះយើងនឹងលើកយកអំពីប្រវត្តិគុនបុរាណខ្មែរមកបង្ហាញប្រិយមិត្ត និងកូនខ្មែរជំនាន់ក្រោយឱ្យបានយល់ដឹងបន្ថែមទៀត៖
ប្រវត្តិក្បាច់គុនបុរាណខ្មែរ
ក្បាច់គុនបុរាណខ្មែរយើងត្រូវបានគេដឹងថា ត្រូវបានហ្វឹកហាត់តាំងពីសម័យបុរាណកាលមកម្ល៉េះ ដោយមានច្រើនប្រភេទខុសៗគ្នាដែលរួមមានដូចជា៖ ល្បុក្កតោ បោកចំបាប់ ក្បាច់គុណដំបងវែង ក្បាច់ប្រដាល់សេរី និងក្បាច់គុណជាច្រើនទៀត។
ជាក់ស្តែងមានភស្តុតាងរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទជាច្រើន ដួចជាប្រាសាទបាយ័ន្ត និងប្រាសាទដទៃទៀតនៅប្រាសាទអង្គរវត្ត បានបង្ហាញថា ក្បាច់គុនខ្មែរ មានអាយុកាលដល់ទៅរាប់ពាន់ឆ្នាំឯណោះ ពោលគឺតាំងពីសតវត្សទី៩ មកម្លេះ ដែលជាប្រភពដើមរបស់ខ្មែរ។ ហើយនៅក្នុងសម័យអង្គរមិនថាតែកងទ័ព និង រាស្រ្តសាមញ្ញធម្មតានោះទេ ត្រូវតែហ្វឹកហាត់សិក្សាអំពីក្បាច់គុនបុរាណទាំងនេះ។ ក្បាច់យុទ្ធគុនខ្មែរ ត្រូវបានគេជឿជាក់ថា ជាប្រព័ន្ធវាយប្រយុទ្ធរបស់ទ័ពខ្មែរនាសម័យអង្គរ និងមូលហេតុចម្បងដែលធ្វើឱ្យ អាណាចក្រខ្មែរមានភាពខ្លាំងក្លា អាចវាយគ្រប់គ្រងទឹកដីយ៉ាងធំធេងផងដែរនៅសម័យចក្រភពអង្គរ។ តែគួរឱ្យសោកស្តាយ គម្ពីរក្បាច់គុនមួយចំនួនធំត្រូវបានបាត់បង់ និងបំផ្លាញចោល ពេលប្រទេសត្រូវបានធ្លាក់ក្រោមការឈ្លានពាន និងវាយលុយពីប្រទេសជិតខាង ។


ទោះជាយ៉ាងនេះក្តី បច្ចុប្បន្នគុនបុរាណខ្មែរទាំងអស់នេះបានរស់ឡើងវិញហើយ ថែមទាំងត្រូវបានថែរក្សា ការពារ និងត្រូវបានប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈគាំទ្រថែមទៀតផង។ ដែលនេះហើយជាហេតុផលដែលក្បាច់គុនបុរាណខ្មែរ តែងតែលេចមុខស្ទើរតែរាល់ពេលមានកម្មវិធីសំខាន់ៗទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសប្រភេទក្បាច់គុនខ្មែរទាំងអស់នេះ នឹងលើកឡើងបង្ហាញក្នុងកម្មវិធីមហាឆ្លងឆ្នាំដ៏អស្ចារ្យនាពេលខាងមុខផងដែរ។

ប៉ុន្តែក្រៅពីកម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀតនោះ នៅក្នុងមហាព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក៏មានអ្វីដែលកាន់តែរំភើប និងពិសេសថែមទៀតផងដែរ នោះគឺការប្រគំតន្ត្រីខ្នាតយក្សដ៏កក្រើក Uber Coundown Concert ។ ព្រឹត្តិការណ៍នេះ នឹងមានវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនដួងមកអង្រួនឆាកតន្ត្រីយក្សឱ្យកាន់តែកក្រើក អមជាមួយនឹងតន្ត្រី EDM ដ៏អស្ចារ្យ ដែលអាចរីករាយកម្សាន្ត ជាមួយទស្សនីយភាពផ្សេងៗ ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតផងដែរ៕

ឆាប់ឡើង! កុំភ្លេចណាជួបគ្នាជាមួយកម្មវិធីដ៏ធំប្រចាំឆ្នាំប្រកបដោយភាពរំភើបរីករាយនេះទាំងអស់គ្នា!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]