កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីកន្លងទៅនេះ តារាចម្រៀងប្រុសរបស់កូរ៉េ លោក Kwanghee បានធ្វើឲ្យ អ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេ ដោយសារតែរូបលោក ស្រកទម្ងន់ច្រើន ក្រោយពីបញ្ចប់ភារកិច្ច ក្នុងជួរកងទ័ព។

ក្នុងនោះដែរលោកក៏បានបង្ហាញវត្តមាន នៅក្នុងកម្មវិធី Radio Star ហើយក៏បាននិយាយអំពី មូលហេតុដែលធ្វើឲ្យលោក ស្រកទម្ងន់ដល់ថ្នាក់នេះ។

ខណៈពេលដែលមនុស្សជាច្រើន គិតថាលោកស្រកទម្ងន់ព្រោះតែ ការហ្វឹកហាត់ និងការមិនស៊ាំទម្លាប់ ជាមួយនឹងអាហារនៅទីនោះ ជាហេតុធ្វើឲ្យ អ្នកគាំទ្រក្រុម Kpop ដទៃទៀត ចាប់ផ្ដើមកើតចិត្តព្រួយបារម្ភពី Idol របស់ខ្លួន ដែលមិនអាចគេចផុតពី ភារកិច្ចនេះ។ ប៉ុន្តែតារាប្រុសរូបនេះ បែរជានិយាយថា លោកមានចេតនា តមអាហារ ដើម្បីផ្លាស់ប្ដូររូបរាងរបស់ខ្លួនទៅវិញ។

ជាការពិតណាស់ Kwanghee បានបញ្ជាក់ថាលោកបានស្រកអស់ ៩គីឡូក្រាម ហើយពេលនេះលោកមានទម្ងន់ត្រឹមតែ ៥០ គីឡូក្រាមប៉ុណ្ណោះ ដែលមើលទៅពិតជាគួរឲ្យបារម្ភយ៉ាងខ្លាំង សូម្បីតែពិធីករ នៅក្នុងកម្មវិធីក៏បាននិយាយផងដែរថា លោកមើលទៅស្គមពេកហើយ។ ពួកគេក៏បានសំណូមពរឲ្យ Kwanghee គិតពីសុខភាពឲ្យបានច្រើនជាងរូបរាង៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Kwanghee
រូបភាព Kwanghee
រូបភាព Kwanghee
រូបភាព Kwanghee
រូបភាព Kwanghee
រូបភាព Kwanghee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]