ថៃ៖ ដើម្បីស្វាគមន៍ដើមឆ្នាំ២០១៩ តារាសម្តែងថៃ Matt Peranee បានធ្វើឲ្យបណ្តាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។
ក្រោយពេលដែលមានព័ត៌មានជាច្រើនទាក់ទងនឹង Matt បានចាប់ផ្តើមស្នេហាជាមួយលោក Songkran Taechanarong អតីតស្វាមីអ្នកនាង Aff Taksaorn រួចមក មានអ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើនចាំតាមដានគ្រប់សកម្មភាពរបស់នាង មានអ្នកខ្លះតាមថតរូបនៅពេលដែលនាងទៅណាត់ជួបគ្នាជាមួយនឹងលោក Songkran ថែមទៀតផង។
ទាំងអស់នេះជាហេតុផលដែលធ្វើ Matt ដាច់ចិត្តផុសរូបខ្លួនជាមួយនឹងលោក Songkran ព្រមទាំងភ្ជាប់ជាមួយសំណេរខ្លីមួយថា៖
<<សុំផុសខ្លះ...កុំឲ្យពិបាកលួចថតទៀត។ អរគុណដែលបានតាមដានជីវិតរបស់ខ្ញុំដល់ថ្នាក់នេះ តទៅប្រសិនជាចង់បានរូបគូ Matt ជាមួយបង Songkran ដើម្បីយកទៅផុស ចូលមកសុំថតបានណា។ ពួកយើងធ្វើអី ញ៉ាំអី នៅទីណា? ពេលណា ក៏ពួកយើងនៅតែបែបនេះ។ ពួកយើងប្រើជីវិតតាមធម្មតា គ្មានអ្វីលួចលាក់ គ្មានអ្វីបិទបាំងនោះទេ។ ពួកយើងប្រើជីវិតខ្លួនឯងដើរទៅរកអនាគត ហើយសង្ឃឹមថាគ្រួសារ និងខ្លួនឯងផ្ទាល់អាចសម្រេចនូវអ្វីដែលពួកយើងបានគ្រោងទុក។ ចុះអ្នកទាំងអស់វិញមានគម្រោងសំរាប់ជីវិតខ្លួនឯង និងគ្រួសារហើយឬនៅ? សួស្តីឆ្នាំថ្មីម្តងទៀតណា>>៕
សូមទស្សនារូបភាពទាំងអស់គ្នា៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]