កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីថ្ងៃទី១ ដើមឆ្នាំនេះតារាចម្រៀងពីរផលិតកម្មផ្សេងគ្នា លោក Kai សមាជិក Exo និងនាង Jennie សមាជិក Blackpink បានលេចធ្លាយដំណឹងមានទំនាក់ទំនងស្នេហា ដែលធ្វើឲ្យបណ្តាញសង្គមជ្រួលច្របល់មិនតិចនោះទេ។
យ៉ាងណាមិញ គ្រាន់តែដំណឹងនេះល្បីសុះសាយភ្លាម ស្រាប់តែគេសង្កេតឃើញថា អតីតសង្សាររបស់លោក Kai នាង Krystal សមាជិកក្រុម F(x) បានបង្ហោះរូបភាពមួយសន្លឹកដ៏ចម្លែក ដែលធ្វើឲ្យគ្រប់គ្នា ផ្ទុះចម្ងល់ចំពោះបំណងរបស់នាង ក្នុងការបង្ហោះរូបបែបនេះ។
ទោះជាយ៉ាងណាក្តី សម្រាប់រូបមួយសន្លឹករបស់នាង Krystal នាងបានធ្វើទឹកមុខញញឹមបែប Cold Smile ដែលមានន័យថា ការញញឹមដោយមានរឿងអ្វីលាក់នៅក្នុងចិត្តផងដែរ។
គួររម្លឹកដែរថា លោក Kai និង នាង Krystal បានប្រកាស់ចែកផ្លូវគ្នាចាប់តាំងពី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ មកម្ល៉េះក្រោយពីមានចំណងស្នេហ៍ អស់រយៈពេល១ឆ្នាំ។ ឯចំណែកហេតុផលនោះ ពួកគេបាននិយាយថា ដោយសារម្នាក់ៗជាប់រវល់នឹងការងារពេក គ្មានពេលសម្រាប់គ្នាទៅវិញទៅមក៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
![](https://s5.kh1.co/d8/d88aecd9cb7f8bda45412516fec725f386467503.jpg)
![](https://s5.kh1.co/af/af796017b07cd44e28dcb6f6b5b2aea4158f2268.jpg)
![](https://s4.kh1.co/cb/cb6be994ed1daca2ad71becda23395e42c834021.jpg)
![](https://s4.kh1.co/f5/f51c58252a102bd56c34fd3e9dadeaabe15cd68c.jpg)
![](https://s4.kh1.co/c4/c4d7d90f617582c508bce56a76a8e6c1b8432211.jpg)
![](https://s4.kh1.co/9d/9db91eff55de711931e189aeea8bc312027449b7.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]