កូរ៉េខាងត្បូង ៖ ខណៈពេលដែល សមាជិកផ្សេងទៀត នៅក្នុងក្រុម TWICE ត្រូវបានគេស្គាល់ដោយសារតែ ពួកគេមានរូបរាងស៊ិចស៊ី និងទាក់ទាញ ប៉ុន្តែ Jeongyeon ត្រូវបានអ្នកគាំទ្រស្គាល់ និងចាប់អារម្មណ៍ខ្លាំង ដោយសារនាង ជាប្រភេទនារីដ៏កម្រទៅវិញ។
ជាការពិតណាស់ Jeongyeon មិនមែនជាសមាជិកតែម្នាក់ ដែលមានសក់ខ្លីនោះទេ ប៉ុន្តែនាងជាសមាជិកតែម្នាក់ ដែលបង្ហាញខ្លួន ជាមួយនឹងស្ទីលតែងខ្លួនបែប Tomboy ដែលមើលទៅស្រស់សង្ហា និងសាកសមបំផុត។
ជារឿយៗ អ្នកសង្កេតឃើញថា Jeongyeon មានចំណូលចិត្ត តែងខ្លួនបែប Tomboy ប៉ុន្តែពេលខ្លះ នាងក៏តែងខ្លួនស្ទីល Girly បែបស៊ិចស៊ីផងដែរ។ ដូច្នេះហើយ ទើបអ្នកគាំទ្រនិយាយថា នាងសាកសមនឹងស្ទីលតែងខ្លួន ទាំង២ប្រភេទ Girly ក៏បាន Tomboy ក៏បាន៕
បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]