រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតនៅលើពិភពលោកអស់រយៈពេល១០ ឆ្នាំមកហើយ។ បើយោងតាមក្រុមហ៊ុន Skytrax បានបន្តណែនាំជើងហោះហើរទៅកាន់ប្រទេសកម្ពុជា និងបានភ្ជាប់ប្រទេសនេះទៅកាន់១៣០ គោលដៅផ្សេងៗគ្នានៅទូទាំងអាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ី ដោយអញ្ជើញប្រជាជនខ្មែរទាំងអស់ពង្រីកព្រំដែនធ្វើដំណើររបស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia ភ្ជាប់កម្ពុជាទៅកាន់១៣០ គោលដៅផ្សេងៗគ្នា

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានធ្វើការហោះហើរពីទីក្រុងចំនួន៣ ពីប្រទេសកម្ពុជា គឺពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅចំនួន៦គោលដៅពី ក្រុងភ្នំពេញ - បាងកក (ដនមឿង),ក្រុង ភ្នំពេញ - កូឡា ឡាំពួរ, ពីខេត្តសៀមរាប - បាងកក (ដនមឿង), ខេត្តសៀមរាប - កូឡាឡាំពួរ, ខេត្តសៀមរាប - ភូកេត និង ខេត្តព្រះសីហនុ - កូឡា ឡាំពួរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានផ្តល់នូវការតភ្ជាប់ជាងជើងហោះហើរទៅកាន់គោលដៅជាច្រើនទៀតរហូតដល់១១០ គោលដៅ ដូចជា កូរ៉េខាងត្បូង ជប៉ុន កោះបាលី ហុងកុង និងសិង្ហបុរី ជាដើម។

នៅឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានដឹកជញ្ជូនអ្នកដំណើរជាង ១.២៦លាននាក់ទៅនិងមកកាន់ប្រទេសកម្ពុជា ដោយរក្សាបាននូវកត្តាផ្ទុកជាមធ្យម ៧៨% ដែលបានបង្ហាញសុទ្ធតែសញ្ញានៃការកើនឡើងនៃអ្នកដំណើររបស់ខ្លួនបានធ្វើដំណើរក្នុងគោលដៅទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង៣ រួមមានប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសម៉ាឡេសុី។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia

លោកស្រី Laddawan Meesupwatana ប្រធានផ្នែកផលិតផលប្រចាំទីផ្សារឥណ្ឌូចិនបានកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តផ្ដល់សេវាលំដាប់ថ្នាក់ពិភពលោក និងបន្ថែមការតភ្ជាប់ទៅកាន់ថ្មីៗទៀតទូទាំងអាស៊ីអាគ្នេយ៍។ ហើយបច្ចុប្បន្ននេះ ប្រទេសថៃនៅតែជាគោលដៅកំពូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការដើរទិញឥវ៉ាន់ និងម្ហូបអាហារ ចំណែកប្រទេសម៉ាឡេស៊ីវិញគឺជាគោលដៅពេញនិយមសម្រាប់ឱកាសពាណិជ្ជកម្ម និងវិនិយោគ។

លោកស្រី Laddawan Meesupwatana

លោកស្រី Laddawan បានមានប្រសាសន៍បន្តទៀតថា៖

«ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា និងប្រទេសវៀតណាម មានសក្តានុពល ដ៏អស្ចារ្យ ហើយយើងគួរតែមើលឃើញផ្លូវថ្មី និងសកម្មភាពសប្បាយរីករាយជាច្រើនពីក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅកម្ពុជា។ យើងសង្ឃឹមថា យើងនឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា»៕
ក្រុមហ៊ុនអាកាសចរណ៍ AirAsia ភ្ជាប់កម្ពុជាទៅកាន់១៣០ គោលដៅផ្សេងៗគ្នា
ក្រុមហ៊ុនអាកាសចរណ៍ AirAsia ភ្ជាប់កម្ពុជាទៅកាន់១៣០ គោលដៅផ្សេងៗគ្នា
ក្រុមហ៊ុនអាកាសចរណ៍ AirAsia ភ្ជាប់កម្ពុជាទៅកាន់១៣០ គោលដៅផ្សេងៗគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]