ថៃ៖ បើនិយាយពីតារាសម្តែងស្រីជួរមុខរបស់ប្រទេសថៃ គឺមិនអាចរំលងបានទេជាមួយកញ្ញា Aum Patchrapa ដែលនាង មានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស។
មួយរយៈចុងក្រោយនេះ តែងតែឃើញ Aum ផុសរូបនៅក្នុងអ៊ីនស្តារក្រាមជាមួយបុរសម្នាក់មានឈ្មោះថា Pok Phornprapha ដែលធ្វើឲ្យគ្រប់គ្នាសង្ស័យថា តើពួកគេទាំងពីរមានទំនាក់ទំនងអ្វីជាមួយនឹងគ្នាឬក៏យ៉ាងណា?។
ថ្មីៗនេះ Aum Patchrapa បាននិយាយរៀបរាប់ចំពោះរឿងនេះយ៉ាងដូច្នោះថា៖
<<សម្រាប់រឿងស្នេហារបស់ខ្ញុំក្នុងពេលនេះគឺធម្មតា។ មានអ្នកគាំទ្រជាច្រើនបានចូលទៅ Comment រឿងខ្ញុំជាមួយនិង Pok យ៉ាងច្រើន។ តែក៏ល្អដែរ ប៉ុន្តែខ្ញុំក៏មិនដឹងថាគួរឆ្លើយទៅវិញយ៉ាងម៉េចទេ។ ពួកខ្ញុំទាំងពីរពេលនេះគឺនិយាយគ្នាច្រើនជាងមុន។ ទទួលស្គាល់ថាពួកយើងកំពុងតែទាក់ទងគ្នា។ ពួកខ្ញុំទាំងពីរស្គាល់គ្នាយូរហើយ តែមិនមែនជាមិត្តភក្តិជិតស្និទ្ធអីនោះ ទើបតែក្រោយៗនេះទេដែរស្និទ្ធ និងទៅណាមកណាជាមួយគ្នា។ តាមពិតទៅគាត់ជាមនុស្សល្អ ដំបូងក៏មិនគិតដូចគ្នាថាគាត់ជាមនុស្សដែលគួរឲ្យស្រលាញ់ដល់ថ្នាក់នេះ។ សម្រាប់មិត្តភក្តិរបស់ខ្ញុំវិញពួកគេក៏ចូលចិត្តគាត់ដូចគ្នា ហើយថែមទាំងប្រាប់ខ្ញុំទៀតថា Pok ជាមនុស្សល្អ>>៕
ទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]