រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានសហការ និងអនុញ្ញាតឱ្យនិស្សិតឆ្នាំទី៤នៃមហាវិទ្យាល័យសំណងស៊ីវិល និងស្ថាបត្យកម្មនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាចំនួន ៣0 នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន នៅថ្ងៃទី ២៣ មករា ឆ្នាំ ២០១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ និងពង្រឹងវិស័យអប់រំនៅកម្ពុជា។

ទស្សនកិច្ចសិក្សានេះ ជាការផ្តល់ឱកាសដ៏សំខាន់ដល់សិស្សនិស្សិត ដែលត្រៀមបញ្ចប់ការសិក្សាធ្វើការស្វែងយល់ដោយផ្ទាល់នូវស្ថានភាព និងបរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួន។ 

លើសពីនេះទៅទៀត សិស្សនិស្សិតក៏បានសិក្សាស្វែងយល់ដោយផ្ទាល់លើវិស័យឧស្សាហកម្ម ដែកដោយទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែង ដែលជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនទុកជាមុនសម្រាប់ការស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សា។ 

ទស្សនកិច្ចសិក្សានេះក៏បានបង្កើនទំនាក់ទំនងកាន់តែល្អផងដែរ រវាងនិស្សិតថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ISI STEEL ថែមទាំងផ្តល់លទ្ធភាពឱ្យពួកគេបានស្វែងយល់លម្អិតអំពីស្ថានភាព និងលក្ខខណ្ឌការងារជាក់ស្តែងមុនពេលចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រឧស្សាហកម្មផ្សេងៗ ។

និស្សិតធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែក

កម្មវិធីទស្សនកិច្ចសិក្សានេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ ក្រុមហ៊ុន ISI STEEL រួមជាមួយបុគ្គលិកក្រុមហ៊ុនផងដែរ ហើយក៏មានការធ្វើបទបង្ហាញអំពីលក្ខខណ្ឌការងារ និងផលិតផលដែករបស់ក្រុមហ៊ុន ការណែនាំអំពីខ្សែសង្វាក់ផលិតកម្មដែក និងប្រព័ន្ធស្តង់ដារសុវត្ថិភាព ស៥ (5S) សម្រាប់បុគ្គលិកបម្រើការងារក្នុងរោងចក្រ ISI STEEL ផងដែរ ។

សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បានក៏កើតឡើងនៅឆ្នាំ ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនតោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកំរាលព្រុំ IDECK សង្ក័សីញូម ស័ង្កសីពណ៌ និងស័ង្កសីបិទស្នោរ PU។ 

គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕

និស្សិតធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែក
និស្សិតធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែក
និស្សិតធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែក
និស្សិតធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែក

ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីទស្សនកិច្ចសិក្សានេះសូមទាក់ទង៖ 
- លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទីផ្សារក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈទូរស័ព្ទលេខ 015-777-305 និងអ៊ីម៉ែល [email protected] 
- ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]