ភ្នំពេញ៖ ប្រាកដជាមាន ប្រិយមិត្តមិនតិចនោះទេ បានទស្សនាខ្សែភាពយន្តដ៏ល្បី និងកក្រើក ក្នុងអំឡុងឆ្នាំ ២០០០ នោះគឺរឿង«រសជាតិជីវិត» ដែលបានឆ្លុះបញ្ចាំង ពីជីវិតយុវវ័យ ក្នុងសង្គមដើម្បីយកមកអបរំ។ ជាមួយនេះផងដែរ ក៏មានតារាៗជាច្រើនដួងមែនទែន បានចូលរួមសម្ដែង នៅក្នុងរឿងមួយនេះ។
យ៉ាងណាមិញ លោក កែវ ង៉ែត ដែលជាតួឯកមួយរូប (ក្នុងរឿងឈ្មោះ បូរ៉ា) ក្នុងចំណោម តួសំខាន់ៗផ្សេងៗទៀត ស្រាប់តែស្ងាត់ពីវិថីសិល្បៈទៅវិញ ក្រោយពីរឿងមួយនេះត្រូវបានបញ្ចប់។
ជាក់ស្ដែង កាលពីយប់មិញនេះ គេសង្កេតឃើញមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីដំណឹង មង្គលការរបស់ លោក កែវ ង៉ែត ក្រោមការចូលរួមពីសំណាក់ តារាៗដែលបានរួមសម្ដែង ជាមួយគ្នាកាលពីកន្លងមក មានដូចជាលោក ជា វណ្ណារិទ្ធ និងអ្នកនាង ចាន់កែវ និមល ជាដើមបានចូលរួម។
លើសពីនេះទៅទៀតនោះ លោក ជា វណ្ណារិទ្ធ បានសរសេរថា៖ “ការងារក្នុងរាត្រីនេះ កូនក្រមុំជាមិត្តភក្តិរៀននៅថ្នាក់អនុបណ្ឌិត ជាមួយគ្នា នៅNUM រីឯកូនកម្លោះវិញរៀមច្បង អ្នកណាខ្លះស្គាល់គាត់?”៕
តោះដើម្បជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]