ថៃ៖ ការស្វែងរកមនុស្សម្នាក់ដែលអាចរស់នៅរួមសុខ រួមទុក្ខជាមួយយើងអស់មួយជីវិតវាមិនមែនជារឿងងាយស្រួលនោះទេ។ ជាក់ស្តែងមានប្រភពព័ត៌មានមួយបានឲ្យដឹងថាមានតារាប្រុសស្រីថៃ៤រូប ដែលពួកគេរៀបការរហូតទៅដល់២ដងឯណោះ។
ចង់ដឹងថាមានអ្នកណាខ្លះ? តោះ! ទៅទស្សនាទាំងអស់គ្នា៖
១. Nat Myria
តារាស្រី Nat Myria ធ្លាប់រៀបការម្តងរួចមកហើយជាតារាចម្រៀង និងតារាសម្តែងប្រុសលោក Tao Somchai ដោយរស់នៅជាមួយគ្នាបានរយៈពេលជាង២ឆ្នាំ ពួកគេទាំងពីរក៏បានលែងលះគ្នា។ បន្ទាប់មក Nat Myria បានរៀបការម្តងទៀតជាមួយតារាសម្តែងប្រុសគឺលោក Aum Atichat នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ហើយពូកគេទាំងពីរក៏រស់នៅជាមួយគ្នា យ៉ាងមានសុភមង្គលរហូតមកដល់សព្វថ្ងៃ។


២. Shakrit Yamnam
តារាសម្តែងប្រុស Shakrit រៀបការលើកដំបូងជាមួយតារាសម្តែងស្រី និងជាពិធីការិនី Woonsen ដោយរស់នៅជាមួយគ្នាបានរយៈពេលជាង៤ឆ្នាំក៏បានលែងលះគ្នា។ ក្រោយពីលែងលះគ្នាចប់សព្វគ្រប់លោក Shakrit ក៏បានរៀបការជាលើកទី២នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ និងមានកូនប្រុសម្នាក់។


៣. Janie Tienphosuwan
តារាសម្តែងស្រីរូបនេះធ្លាប់សំបុត្រអាពាហ៍ពិពាហ៍ម្តងរួចមកហើយជាមួយលោក Chonsawat Asavahame ក្រោយរស់នៅជាមួយគ្នារយៈ៥ខែក៏បានលែងលះគ្នាវិញ។ Janie បានរៀបការយ៉ាងអធិកអធមជាមូយជាមួយលោក Mickey កាលពីខែតុលា ឆ្នាំ២០១៨ ទើបតែកន្លងមកថ្មីៗនេះ។


៤. Suttida Kasemsant
អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះរូបបានរៀបការលើកទី១ នៅក្នុងឆ្នាំ២០០៤ និងលែងលះគ្នានៅក្នុងឆ្នាំ ២០០៩ ដោយមានកូនប្រុសចំនួន៣នាក់។ នាងបានរៀបការជាលើកទី២នៅក្នុងឆ្នាំ២០១៦ ដែលស្វាមីជាជនជាតិម៉ាឡេស៊ី។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]