ហុងកុង៖ ប្រហែលជាប្រិយមិត្ត ស្គាល់ច្បាស់ពី អ្នកស្រី Irene Wan ដែលជាតារាសម្តែងជើងចាស់ម្នាក់ ដែលមានភាពល្បីល្បាញខ្លាំង កាលពីប៉ុន្មានឆ្នាំមុន។
ប៉ុន្តែបើងាកមើលរូបសម្រស់របស់ តារាស្រីរូបនេះវិញ ពិតជាអាចធ្វើឲ្យ នារីក្មេងៗច្រណែននឹង រូបរាង និងរូបសម្រស់ ដោយសារតែពេលនេះអ្នកស្រី មានវ័យទៅដល់៥០ឆ្នាំទៅហើយ តែនៅតែស្រស់ស្អាតគ្មានប្រែ។
ជាពិសេស កាលពីថ្មីៗនេះដែរ Irene Wan បានទៅដើរលេងលំហែកាយ លំហែខួរក្បាល ជាមួយនឹងក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។ ដោយក្នុងនោះ អ្នកស្រី ក៏បានបង្ហាញសម្រស់យ៉ាងស្រស់សោភាជាមួយនឹង រ៉ូប និងឈុតសម្លៀកបំពាក់ប៉ុន្មានឈុត ឲ្យស៊ីនឹងបរិយាកាស។
ជាមួយគ្នានោះដែរ ក្រោយពីបានឃើញបែបនេះ មានហ្វេនជាច្រើន លាន់មាត់សរសើរពីរូបសម្រស់មិនចាស់បន្តិចសោះ ទាំងដែលវ័យរបស់អ្នកស្រី កាន់តែទៅមុខបន្តិចម្តងៗក៏ដោយ។ ហើយក៏មានមនុស្សជាច្រើនប្រាថ្នាសុំឲ្យ ពេលពូកគេចាស់ទៅ នៅតែស្អាតដូចអ្នកស្រី៕
ថាស្អាតប៉ុណ្ណា ទៅមើលទាំងអស់គ្នា៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]