ភ្នំពេញ៖ ក្រុមហ៊ុន Mitsu (Cambodia) បានរៀបចំកម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander ស៊េរីឆ្នាំ ២០១៩ របស់ខ្លួន ដែលខ្លួនបានបើកលក់ជាផ្លូវការនាថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០១៩ នៅក្នុងផ្សារទំនើប Aeon សែនសុខដែលមានការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរួមជាមួយនឹងវត្តមានរបស់ លោក សម្បត្តិ សំប៊ុន តេតាណា ជាអគ្គនាយករបស់ ក្រុមហ៊ុន Mitsu (Cambodia) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនផងដែរ ។
![](https://s5.kh1.co/df/df0e4cb807ad87385992160556b519528bd8c9ec.jpg)
![](https://s5.kh1.co/7f/7f2472b1d98d26c42668ae5d549778a0e7057a5c.jpg)
ជាការពិតណាស់រថយន្ត Mitsubishi All New Xpander នេះជាប្រភេទរថយន្ត Small MPV ជាមួយនឹងការរចនានូវរាងថ្មីបែប«Dynamic Shield»ដែលធ្វើឲ្យផ្នែកខាងមុខ មើលទៅមានភាពស្រស់ស្អាត ស៊ីវិល័យ អមជាមួយក្រូមម៉េ ពីរសងខាង និង ប៉ាណាខាងមុខ ផ្នត់គំនិតនៃការរចនាផ្នែកខាងមុខមានលក្ខណៈល្អដាច់សម្រោប់ Mitsubishi ដែលផ្ដល់នូវទស្សនៈវិស័យទូលំទូលាយនិង វែងឆ្ងាយ និងជាការរចនាសម្រោប់សុវត្ថិ ភាពដល់អ្នកបើកបរ និងអ្នករួមដំណើរលើដងផ្លូវតែមួយ ។
ក្រឡេកទៅមើលផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានរចនាឡើងបែបធំទូលាយ ដែលមានទៅដល់ ៧ កៅអីដែលមានដែលពោរពេញដោយផាសុខភាពដែលមើលទៅមាន លក្ខណៈបែបរថយន្តទំនើប អមជាមួយម៉ាស៊ីនត្រជាក់ពីរ ជួរដែលមាននៅខាងមុខនិងខាងក្រោយ ។
![](https://s5.kh1.co/77/778ae937b4f6be083759b5bb95d99549b46c070e.jpg)
ការបើកបរប្រកបដោយឧត្តមភាព និង បច្ចេកវិទ្យាទំនើបទទួលយកនូវបទពិសោធន៍នៃការបើកបរដ៏អស្ចារ្យ និងលេចធ្លោជាមួយម៉ាស៊ីន MIVEC មានទំហំស៊ីឡាង១.៥ ដែលទទួលបានការរចនាផ្នែកវិសកម្មដ៏ឥតខ្ចោះ។ កាន់តែពិសេស ម៉ាស៊ីន ប្រភេទនេះជួយសន្សំ សំចៃប្រេង កាត់បន្ថយការបំពុលបរិស្ថាន និងសម្លេងស្ងាត់ល្អ ប្រព័ន្ធហ្រ្វាំង ABS និង EBD ដោយប្រព័ន្ធហ្រ្វាំងនេះមានប្រសិទ្ធភាពខ្ពស់ នៅពេលជួបឧបសគ្គ ការគេចពីឧបសគ្គ និង ជួយទប់លំនឹង ពេលផ្លូវកោង ។
ចំពោះព័ត៌មានសម្អិត លោកអ្នកអាចទាក់ទងដោយផ្ទាល់ជាមួយបុគ្គិលផ្នែកលក់ និង ទស្សនាដោយផ្ទាល់នៅឯ Showroom របស់ក្រុមហ៊ុន Mitsu (Cambodia) អាស្រ័យដ្ឋាន ១២៨ វិថីសហពន្ធ័រុស្សី សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងតាមរយៈលេខ ០១០ ៩៩៩ ៨៩២៕
![](https://s6.kh1.co/5e/5e52fcdfdfda9528df83a7c60986799692d18922.jpg)
![](https://s4.kh1.co/0e/0e93b75569d4351d65f1c10183fe7b03d7bed603.jpg)
![](https://s6.kh1.co/80/8078ae974252d4d002aab0db1eefa884cafc4745.jpg)
![](https://s5.kh1.co/7f/7f2472b1d98d26c42668ae5d549778a0e7057a5c.jpg)
![](https://s5.kh1.co/a1/a1a05bf9a0c5ce11488c7a0ce9371b004d7007cb.jpg)
![](https://s4.kh1.co/33/33e2cc3da50e236d40d07e9ce930c1116300ae58.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]