អូស្ត្រាលី៖ លោក Andrew Turton និង Pete Ceglinski ជាអ្នកឯកទេសជ្រមុជទឹកសញ្ជាតិអូស្ត្រាលីពីររូប ដែលបានរួមគ្នាបង្កើតធុងសំរាមក្នុងទឹក ដែលពួកគេឲ្យឈ្មោះវាថា “Seabin” ។  វាមានសមត្ថភាពអាចស្រូបយកកាកសំណល់នានា ដែលរសាត់អណ្តែតលើផ្ទៃទឹកបានដូចជា សំរាម កន្ទុយបារី ថង់ប្លាស្ទិច និង កាក់សំណល់អាហារផ្សេងទៀត បានដល់ទៅ២០គីឡូក្រាមក្នុងមួយធុង។

ធុងសំរាមក្នុងទឹក
ធុងសំរាមក្នុងទឹក

មូលហេតុដែលអ្នកជំនាញផ្នែកជ្រមុជទឹកទាំងពីររូប ច្នៃធុងសម្រាមក្នុងទឹកនេះឡើងក៏ព្រោះ ពួកគេហត់ចិត្តនិងមិនចង់ឃើញកាកសំណល់ទាំងអស់នោះ អណ្តែតពាសពេញផ្ទៃទឹកទៀតទេ។ ក្នុងអំឡុងពេលដែលលោក Andrew និង Pete ចុះជ្រមុជទឹកម្តងៗ ពួកគេតែងតែឃើញកាកសំណល់ ជាពិសេសគឺថង់ប្លាស្ទិចជាច្រើន រសាត់រប៉ាត់រប៉ាយពាសពេញសមុទ្រ។

សព្វថ្ងៃនេះប្រទេសអូស្ត្រាលីបានដាក់បំពាក់ធុងសម្រាមក្នុងទឹកតាមកំពង់ផែនានាដែលមាននៅទីក្រុងស៊ីដនី។ មិនតែប៉ុុណ្ណោះ ប្រទេសប្រមាណ ២៥ផ្សេងទៀត ជុំវិញពិភពលោកក៏បានទាក់ទងចង់សហការនិងទិញយកធុងសំរាមនេះទៅបំពាក់តាមសមុទ្រនិងកំពង់ផែរបស់ពួកគេរៀងខ្លួនផងដែរ។

យ៉ាងណាមិញ គួរឲ្យសោកស្តាយ  ធុងសំរាមក្នុងទឹកនេះ អាចស្រូបត្រឹមកាកសំណល់ដែលអាចអណ្តែតលើផ្ទៃទឹកតែប៉ុណ្ណោះ។ ចំណែកឯកាកសំណល់ជាច្រើនទៀត ដែលមានក្នុងទឹកនិងបាតសមុទ្រវិញគឺវាមិនអាចស្រូបបានឡើយ៕

មានវីដេអូនៅខាងក្រោម៖  

ធុងសំរាមក្នុងទឹក
ធុងសំរាមក្នុងទឹក
ប្រទេសដែលបានសហការទិញធុងសំរាម
អ្នកឯកទេសជ្រមុជទឹកទាំងពីរ
កាក់សំណល់ដែលស្រូបបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]