ថៃ៖ បច្ចុប្បន្ននេះតារាសម្តែងស្រីមុខស្រស់ កញ្ញា Kimberley កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈការសម្តែងរឿងភាគបុរាណថ្មីរឿង «ThongEkMhoryaThaChalong» ជាមួយនឹងតារាសម្តែងប្រុស Mario ។
ក្នុងការសម្តែងរឿងនេះ នាងក៏ត្រូវបានគេសរសើរថា គួរឱ្យស្រលាញ់ និងថែមទាំងពូកែសម្តែងធ្វើជាតួកំប្លុកកំប្លែងផងដែរ។
ប៉ុន្តែគ្រប់ពេលដែល Kimberley ធ្វើមុខស្មើៗធម្មតា ក៏មើលទៅនាងនៅតែមានសម្រស់ស្រស់ស្អាត និងថែមទាំងគួរឱ្យស្រលាញ់ទៀតផង ទោះបីជាមុខមិនញញឹមក៏ដោយ។
គួរឱ្យដឹងផងដែរថា ក្រៅពីជាតារាស្រីដែលមានសម្រស់លេចធ្លោហើយ កញ្ញា Kimberley ក៏មានម្ចាស់បេះដូងរូបសង្ហា គឺតារាសម្តែងប្រុសល្បីឈ្មោះ Mark Prin ដែលស្ទើរតែគ្រប់ពេល គេតែងតែឃើញអ្នកទាំងពីរបណ្តើរគ្នា ទៅដើរលេងកម្សាន្តតាមកន្លែងទេសចរណ៍នានា និងបានបង្ហោះបង្អួតរូបគូស្វីតៗជាមួយគ្នាយ៉ាងរ៉ូមែនទិកផងដែរ៕
ទស្សនារូបភាពប្រមូលផ្តុំរូបមុខស្មើៗរបស់ Kimberley ដូចខាងក្រោមនេះទាំងអស់គ្នា៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]