រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដើរចូលផ្សារ​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ ព្រមទាំង​យក​ដៃ​រឹតទ្រូង និង​ស្រែក​ថាចង់ស្ទះ ហើយ​ត្រូវបាន​អ្នក​ដំណើរ​ប្រុងនាំ​ទៅពេទ្យ លុះ​ពេលដើរជិត​ដល់ពេទ្យ ស្រាប់តែ​ស្ត្រីរងគ្រោះប្រះ​ខ្លួន​ដេកនៅ​លេ​ី​គ្រែ​ក្នុង​ផ្សារ​ក្រមួន​ឫ​​ស្សី​កែវ​ និងស្រែកអូយៗប្រមាណ​១០នាទី​ក៏ស្លាប់បាត់តែម្តង ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​៤ទៀប​​ភ្លឺ​ថ្ងៃ​ទី​១១ ខែ​មី​នា ឆ្នាំ​២០១៩ នៅលើ​គ្រែ​ក្នុង​​ផ្សារតាមចិញ្ចឹម​ ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះដែលស្លាប់​​ឈ្មោះ​យ៉ែ​ម ឡាប ភេទស្រី អាយុ​៦៤​ឆ្នាំ មុខរបរ​កោសខ្យល់​ និង​ចាប់​សរ​​សៃ​ ស្នាក់​នៅ​ក្បែ​កន្លែង​កើតហេតុ​ និង​មានស្រុក​កំណើត​ភូមិ​ឃ្លាំងមឿង​ជេ​ី​ង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

តាមប្រភពពី​​អ្នកនៅក្នុង​ផ្សារ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កេ​ី​ត​ហេតុ​ ស្ត្រី​រងគ្រោះ​ខាងលើ​បាន​​ចូល​ផ្សារដោយ​​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ ព្រមទាំង​យកដៃ​រឹត​ទ្រូង និង​ស្រែ​កថា​ចង់​ស្ទះ​ ហើយ​ចាប់ខ្យល់​​ដោយ​ខ្លួនឯង​ ។ ​ភ្លាម​ៗ​នោះ​អ្នកដំណើរ​ជួយ​ចាប់ខ្យល់​ និង​ប្រុង​នាំ​ទៅ​ពេទ្យ​នៅ​ម្ខាង​ផ្លូវ លុះ​​ពេល​ដើរ​ជិត​ដល់​ពេទ្យទៅហើយ​ ស្រាប់តែ​​ស្ត្រី​​រងគ្រោះ​​ប្រះ​ខ្លួន​ដេក​នៅ​លេ​ី​គ្រែ​ក្នុង​ផ្សារ​ក្រមួន​ ដោយ​ស្រែក​អូយ​ៗ​​បាន​ប្រមាណ​១០​នាទី​ ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់​​តែម្តង​​។

បេ​ី​តាម​ប្រភពពី​​កូនស្រី​​របស់ស្ត្រីរងគ្រោះ​​បាន​ប្រាប់​សមត្ថកិច្ច​ថា ​ម្តាយ​របស់​គាត់​មាន​ជំងឺ​បេះដូង​អស់​រយៈពេល​៤​ឆ្នាំ​មក​ហេ​ី​យ​។ ​បន្ទាប់ពី​​ពិនិត្យ​សព​ជនរងគ្រោះ​ខាងលើ​​រួចមក​ ​សមត្ថកិច្ច​ជំនាញ​​បាន​ឲ្យ​ដឹង​ថា​ ​ស្ត្រី​​រង​គ្រោះ​បាន​ស្លាប់​ដោយ​សារគាំងបេះដូង​ ​និង​បាន​ប្រគល់​​សព​ឲ្យ​កូនស្រី​យក​ទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​នៅ​ឯស្រុក​កំ​ណេ​ី​ត​៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]