ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែផ្តល់ជូនប្រូម៉ូសិនថ្មីៗជាច្រើនជូនអតិថិជន មានដូចជា ទិញសំបុត្រកុនមិនចាំបាច់តម្រង់ជួរ ថង់លាភ ការបញ្ចុះតម្លៃពេលចាយលុយ ការផ្ញើលុយឥតគិតថ្លៃ២ដងរាល់ខែ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ តើការផ្តល់ជូនអ្វីដែលបែកធ្លាយថ្មីឆាប់ៗខាងមុខនេះ?
កាលពីប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនបានបង្ហើប ដោយបង្ហោះលេខ ៥០ភាគរយ ដោយមិនបានបញ្ចាក់ពីការផ្តល់ជូនថាជាអ្វីនោះទេ នៅលើទំព័របណ្តាញហ្វេកប៊ុករបស់ខ្លួន។ មិនបានមួយថ្ងៃផង ស្រាប់តែមានការចោទសួរជាច្រើនចំពោះសារបែកធ្លាយក្នុងបណ្តាញតេឡេក្រាម បញ្ជាក់យ៉ាងច្បាស់ថាជា ការផ្តល់ជូនលុយមកវិញពេលបញ្ចូលុយទូរសព្ទ តាមការបាញ់លុយ។
![](https://s6.kh1.co/5b/5b108abd50995ec7e5eb7c94ae3c28043dd8da04.jpg)
តាមការបញ្ជាក់ឲ្យដឹងពីលោកនាយកទីផ្សារ លោក ឈន់ សកល បានឲ្យដឹងថា នេះជាការផ្តល់ជូនថ្មីមួយទៀត ដែលក្រុមហ៊ុនទ្រូម៉ាន់នីនឹងផ្តល់ជូន គឺពិតជាការឲ្យលុយត្រលប់មកវិញ ៥០ភាគរយ រាល់ការបាញ់លុយទូរសព្ទលេខខ្លួនឯង មែន ។ លោកបញ្ជាក់ថា សារបែកធ្លាយនោះ និយាយពីការតម្លើងស្លាកប៉ាណូផ្សព្វផ្សាយ ឲ្យទាន់ខែមិថុនាខាងមុខ។
តាមការញ្ជាក់ពីអតិថិជនបានឲ្យដឹងថា មានតែក្រុមហ៊ុនទ្រូម៉ាន់នីតែមួយគត់ ដែលផ្តល់នូវការបញ្ជូលលុយទូរសព្ទទាបជាងគេ ក្នុងប្រទេសកម្ពុជា។ ប្អូនប្រុស សែ មាគធី ជានិសិត្សសកលវិទ្យាល័យ IU បានប្រាប់ឱ្យដឹងថា៖
«ខ្ញុំបានប្រើប្រាស់ កម្មវិធីទ្រូម៉ាន់នី តាំងពីកម្មវិធីនេះចេញមកដំបូងម្ល៉េះ កាលពីឆ្នាំ២០១៨ ហើយក្នុងមួយខែខ្ញុំចំណេញបានតិចណាស់ក៏ ២ដុល្លារ ហើយបើគិតជាសាច់ប្រាក់ ចំណេញមិនតិចជាង ៥០ដុល្លារទេ មិនត្រឹមតែចំណេញលុយនោះទេ ចំណេញទាំងពេលវេលាទៀត ។»
![](https://s5.kh1.co/dc/dc93012f6852c464238d2c24af1e22331ca94600.jpg)
![](https://s4.kh1.co/31/315af76b36993eacff23129dc20a6dee0c9181b4.jpg)
![](https://s4.kh1.co/39/3963c4e4ce714b423b9ff46b126efe9bd519a9f4.jpg)
សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីទ្រូម៉ា់ន់នី កុំភ្លេច ទាញយកដើម្បីទទួលបានលុយត្រលប់មកវិញ ហើយរីករាយទទួលយក ៥០ភាគរយ រាល់ការបាញ់លុយទូរសព្ទលេខខ្លួនឯង និងអត្ថប្រយោជន៍ជាច្រើនទៀត ចាប់ពីថ្ងៃ១ មិថុនា។
ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi
ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]