ថៃ៖ តារាសម្តែងប្រុសSiwat Chotchaicharin និងតារាស្រីAmy Klinpratoom និយាយបានថាជាគូស្នេហ៍ស្វាមីភរិយាតារាមួយគូ ដែលតែងតែផ្តល់ភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកមិនលស់ពេល។

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែមិថុនា ទើបកន្លងទៅថ្មីៗនេះ លោកSiwat បានផុសអបអរគម្រប់ខួបអាពាហ៍ពិពាហ៍ឆ្នាំ៥ នៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយសំណេរដ៏មានអត្ថន័យទៅកាន់ភរិយា យ៉ាងដូច្នោះថា៖

«៩ឆ្នាំដែលទាក់ទងគ្នា និង ៥ឆ្នាំដែលរៀបការប្រើប្រាស់ជីវិតគូរួមគ្នា។ ពួកយើងមានទាំងសុខ ទាំងទុក្ខ ទាំងសើច ទាំងយំ ឆ្លងកាត់រឿងរ៉ាវជាច្រើន។ តែសេចក្តីស្រលាញ់របស់ពួកយើងមិនល្អឥតខ្ចោះគ្រប់យ៉ាងនោះទេ ពេលខ្លះខឹងគ្នា ងរគ្នាជារឿងធម្មតារបស់ជីវិតប្តីប្រពន្ធ។ ក្តីស្នេហារបស់ពួកយើងបែបងាយៗ Amyតែងតែស្តាប់ពាក្យនៅចិត្តរបស់ខ្ញុំ បន្ទាប់មកនាងចែករំលែករឿងល្អមកខ្ញុំវិញដូចគ្នា។ រាល់ថ្ងៃនាងតែងតែចាក់ទឹកឲ្យខ្ញុំញាំ ដោយមិនចាំបាច់មានការស្នើសុំ ហើយនៅមានរឿងជាច្រើនទៀតដែលបានធ្វើឲ្យខ្ញុំដឹង ទីណាដែលមានAmy ទីនោះជាកន្លែងដែលកក់ក្តៅខ្លាំងបំផុត។ ទោះបីជាមានរឿងអ្វីកើតឡើង ក៏មិនអាចមកបំបែកបំបាក់ក្តីស្រលាញ់ខ្ញុំ និងនាងបានឡើយ»។

ក្រោយពីបានឃើញបែបនេះ មានអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនចូលទៅComment សរសើរពីក្តីស្នេហារបស់ពួកគេទាំងពីរ ដែលមើលថែគ្នាបានយ៉ាងល្អ និងនៅតែមានភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក៕

សូមទស្សនារូបភាពខាងក្រោម៖

Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]