អង់គ្លេស៖ លោក Hasan Nagoor ម្ចាស់ភាគហ៊ុនមួយរូបរបស់ Chelsea បានទម្លាយតំរុយមួយដែលបញ្ជាក់ថា លោក Maurizio Sarri ពិតជាចាកចេញពីអង់គ្លេសមែននាពេលឆាប់ៗនេះ។ លោក Hassan Nagoor បានសរសេរសារថា អរគុណ Sarri “Thank you Sarri” ដែលមិនដឹងថានេះជាសារអរគុណដែលជួយឱ្យ Chelsea ឈ្នះពាន Europa League ឬជាសារលាគ្នាចំពោះលោក Sarri ក្រោយលេចឮដំណឹងនៃការយល់ព្រមចុះកិច្ចសន្យារបស់លោកជាមួយ Juventus។


គួរបញ្ជាក់ថា លោក Maurizio Sarri បានទទួលសម្ពាធជាបន្តបន្ទាប់ ចាប់តាំងពីការចូលមកដឹកនាំ Chelsea ពីដើមរដូវកាល បើទោះជាថ្មីៗនេះលោកបានដឹកនាំក្លិបឈ្នះពាន UEL យ៉ាងណាក្តី ក៏គេជឿជាក់ថាគ្រូបង្វឹករូបនេះ នឹងនៅតែអាចចាកចេញពី Chelsea ដដែល ស្របពេលដែលក្លិប Juventus កំពុងត្រូវការបេក្ខភាពថ្មីម្នាក់ សម្រាប់ការជំនួសកៅអីរបស់លោក Max Allegri។
យ៉ាងណាមិញ នេះគ្រាន់តែជាតំរុយមួយដែលបែកធ្លាយប៉ុណ្ណោះ ស្របពេលដែល Chelsea មិនទាន់មានប្រតិកម្មអ្វីនៅឡើយពីបញ្ហានេះ។ យើងនឹងរង់ចាំមើល! តើលោក Sarri នៅតែបន្តនៅទឹកដីអង់គ្លេស ឬចាកចេញទៅកន្លែងផ្សេងនារដូវកាលក្រោយ?? ចុះប្រិយមិត្តទាំងអស់គ្នាវិញ! យល់យ៉ាងណាដែរ??


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]