ជប៉ុន៖ បុរសជនជាតិជប៉ុន វ័យ២១ឆ្នាំម្នាក់ ប្រហោងពោះ ហួសចិត្តនិយាយលែងចេញ ក្រោយពេលបានដឹងថា លោកយាយរបស់ខ្លួនបានយកប្រដាប់ភេទជ័រ (SexToys) របស់ខ្លួនដែលទុកដោះទាល់ មកពាក់ធ្វើជាស្រោមជើង ដើម្បីរក្សាកម្តៅជើង ព្រោះលោកយាយស្មានថាជាស្រោមជើង។
រឿងដ៏ហួសចិត្តមួយនេះ ត្រូវបានថតរូប និងវីដេអូ រួចបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ។

ម្ចាស់គណនី Twitter ឈ្មោះ @analKABAO ដែលបានបង្ហោះរូប និងវីដេអូ ត្រូវបានគេគិតថា ជាចៅប្រុសក្បាលខូចនោះ បានដឹងរឿងដ៏ហួសចិត្តនេះ នៅពេលដែលលោកយាយរបស់ខ្លួនមកប្រាប់ថា គាត់ខ្ចីស្រោមជើងមួយគូយកមកពាក់។
ប៉ុន្តែការពិត ស្រោមជើងដែលលោកយាយយកមកពាក់នោះ គឺជាប្រដាប់ភេទក្លែងក្លាយរបស់មនុស្សស្រី ធ្វើពីស៊ីលីសកូននោះទេ ដែលធ្វើឲ្យបុរសជាចៅប្រុស ភ័យស្លេកមុខ។
បើយោងតាមវីដេអូដែលបានបង្ហោះ បានបង្ហាញថា ចៅប្រុសក្បាលខូចបានដើរចូលទៅក្នុងបន្ទប់ ខណៈលោកយាយកំពុងតែអង្គុយលើគ្រែ រូបគេក៏បានចាប់ទាញប្រដាប់ភេទជ័រ (SexToys) ដែលលោកយាយរបស់ខ្លួនបានពាក់នោះ ចេញពីជើងគាត់វិញ ប៉ុន្តែហាក់ស្អិតជាប់នឹងជើង ទាញមិនចង់ចេញ។
បុរសជនជាតិជប៉ុនរូបនេះ បានថ្លែងថា ក្នុងវ័យប៉ុននេះ លោកមិននឹកស្មានថា ខ្លួនត្រូវមកទាញប្រដាប់ភេទជ័រ (SexToys) ចេញពីជើងទាំងគូរបស់យាយខ្លួនឯងបែបនេះសោះ។
លោកបានបន្ថែមថា ចំពោះប្រដាប់ភេទជ័រ (SexToys) មួយគូនេះ លោកលែងប្រើទៀតហើយ ហើយប្រសិនបើមានអ្នកចាប់អារម្មណ៍ លោកអាចឲ្យបាន។
យ៉ាងណាមិញ ជុំវិញនឹងរឿងរ៉ាវខាងលើនេះ ក៏មានអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិដោយសម្ដែងការហួសចិត្ត និងអស់សំណើចផងដែរ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖


お婆ちゃん、嘘だと言ってくれ… pic.twitter.com/ae2CPPjRDQ
— アナルガバガバキャバオ (@analKABAO) July 5, 2019
21歳になって、お婆ちゃんの足からオナホール抜くことになるとは思わなかった… pic.twitter.com/cIhELB6HPU
— アナルガバガバキャバオ (@analKABAO) July 5, 2019
— アナルガバガバキャバオ (@analKABAO) July 5, 2019
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]